នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថាអាមេរិក ដើរតួនាទីយ៉ាងសំខាន់ក្នុងការលុបបំបាត់អាវុធនុយក្លេ

(VOVWORLD) -នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Lee Nak-yeon នាថ្ងៃទី ២៩ ឧសភា បានអះអាងថា៖អាមេរិកដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ពោលគឺ៖ ការលុបបំបាត់អាវុធនុយក្លេអ៊ែរដែលទាក់ទិនយ៉ាងជិតស្និទ្ធនឹងការធានាសន្តិសុខសម្រាប់រដ្ឋអំណាចព្យុងយ៉ាង។ 
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ថាអាមេរិក ដើរតួនាទីយ៉ាងសំខាន់ក្នុងការលុបបំបាត់អាវុធនុយក្លេ - ảnh 1នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Lee Nak-yeon 

នាយករដ្ឋមន្ត្រីរបស់កូរ៉េខាងត្បូងបាននាំចេញសេចក្ដីប្រកាសពោលខាងលើនៅក្នុងដំណើរទស្សនកិច្ចនៅអឺរ៉ុប។ ថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាននៅ រដ្ឋធានី Dublin របស់អ៊ីស្រាអែល លោក Lee Nak-yeon បានលើកច្បាស់ថា៖"បញ្ហាលុបបំបាត់នុយក្លេអ៊ែរនេះ អាមេរិកត្រូវដើរតួនាទីជាអាជ្ញាកណ្ដាលយ៉ាងសំខាន់ ដោយសារការលុបបំបាត់នុយក្លេអ៊ែរផ្សារផ្ជាប់នឹងការធានាររបៀបរបបរបស់កូរ៉េខាងជើង។ កូរ៉េខាងត្បូងក៏បានដើរតួនាទីមួយចំនួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ