នាយករដ្ឋមន្ត្រីចិន លោក Li Qiang៖ អាស៊ីមិនត្រូវទុកឲ្យកើតឡើងភាពវឹកវរនិងសង្រ្គាមទេ

(VOVWORLD) - យោងតាមលោកនាយករដ្ឋមន្ត្រី Li Qiang វិធីសាស្ត្រអាស៊ីគឺផ្អែកលើគោលការណ៍សំខាន់នៃការគោរពគ្នាទៅវិញទៅមក ការព្រមព្រៀងគ្នាជាឯកឆ័ន្ទតាមរយៈការចរចា ការពិចារណាលើការសម្របខ្លួនរបស់ភាគី នានា បង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេស។
នាយករដ្ឋមន្ត្រីចិន លោក Li Qiang៖ អាស៊ីមិនត្រូវទុកឲ្យកើតឡើងភាពវឹកវរនិងសង្រ្គាមទេ - ảnh 1នាយករដ្ឋមន្ត្រីចិន លោក Li Qiang។ (រូបថត៖ Xinhua/VOV)

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាអាស៊ី Boao ឆ្នាំ ២០២៣ នៅព្រឹកថ្ងៃទី ៣០ មីនា នៅកោះ Hainan (ប្រទេសចិន) នាយករដ្ឋមន្ត្រីចិន លោក Li Qiang បាននិយាយថា ដើម្បីសម្រេចបាននូវការអភិវឌ្ឍកាន់តែខ្លាំងនាពេលអនាគត អាស៊ីមិនត្រូវទុកឱ្យភាពវឹកវរ ឬ សង្គ្រាមកើតឡើងនោះទេ ឬវានឹងបំផ្លាញអនាគតរបស់អាស៊ី។ យោងតាមលោកនាយករដ្ឋមន្ត្រី Liqiang វិធីសាស្ត្រអាស៊ីគឺផ្អែកលើគោលការណ៍សំខាន់នៃការគោរពគ្នាទៅវិញទៅមក ការព្រមព្រៀងគ្នាជាឯកឆ័ន្ទតាមរយៈការចរចា ការពិចារណាលើការសម្របខ្លួនរបស់ភាគី នានា បង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេស។ យោងតាមលោក Li Qiang ពិភពលោកចាំបាច់ត្រូវប្រឆាំងជំទាស់នឹងការប្រើប្រាស់ហួសហេតុនូវទណ្ឌកម្មឯកតោភាគី សង្គ្រាមត្រជាក់ថ្មី ហើយប្រកាប់ខ្ជាប់នូវការដោះស្រាយជម្លោះរវាងប្រទេសនានាដោយសន្តិវិធី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ