នាយករដ្ឋមន្ត្រីចិនអបអរសាទរចំពោះជប៉ុន ដែលចូលរួមការធ្វើកំណែទម្រង់ និងបើកទូលាយសេដ្ឋកិច្ច

(VOVWORLD) -នាថ្ងៃទី ២៥ ខែតុលា នាយករដ្ឋមន្ត្រីចិន លោក Li Keqiang បាននិយាយទៅកាន់សមភាគិជប៉ុន លោក Shinzo Abe ដែលកំពុងធ្វើទស្សនកិច្ចនៅប្រទេសនេះថា ប៉េកាំងអបអរសាទរចំពោះតូក្យូ ដែលបានចូលរួមការធ្វើកំណែទម្រង់ និងបើកទូលាយខឿនសេដ្ឋកិច្ចចិន។ 
នាយករដ្ឋមន្ត្រីចិនអបអរសាទរចំពោះជប៉ុន ដែលចូលរួមការធ្វើកំណែទម្រង់ និងបើកទូលាយសេដ្ឋកិច្ច - ảnh 1 នាយករដ្ឋមន្ត្រីចិន លោក Li Keqiang  និងសមភាគិជប៉ុន លោក Shinzo Abe (រូបថត៖ REUTERS)

វិទ្យុសម្លេងចិនបានដកស្រង់ប្រកាសន៍របស់លោក Li Keqiang ដោយសម្ដែងនូវក្ដីសង្ឈឹមថា ចិន និងជប៉ុនអាចសហប្រតិបត្តិការ សំដៅធានាយន្តការពហុភាគី ពាណិជ្ជកម្មសេរី។ លោកក៏បានអបអរសាទរចំពោះជប៉ុន ដែលបានចូលរួមយ៉ាងសកម្មនូវគំនិតច្នៃប្រឌិតអំពីយន្តការហេដ្ឋារចនាសម្ព័ន្ធ ខ្សែក្រវាត់មួយ ផ្លូវមួយរបស់ចិន។

តាមប្រភពព័ត៌មានជប៉ុនថា ក្នុងបរិបទដែលពាណិជ្ជកម្មរវាងចិន និងអាមេរិកកាន់តែមានភាពតានតឹងនោះ នាយករដ្ឋមន្ត្រីចិន លោក Li Keqiang អាចយល់ព្រមជំរុញការតភ្ជាប់បណ្ដាខឿនសេដ្ឋកិច្ចតំបន់។ នាយករដ្ឋមន្រ្តីទាំងពីររូបក៏នឹងអនុម័តលើការពន្យាពេលក្នុងការផ្លាស់ប្តូររូបិយប័ណ្ណដែលមានតម្លៃប្រមាណ ២៦,៦ ពាន់លានដុល្លារអាមេរិក សំដៅទប់ទប់នឹងគ្រោះអាសន្ន វិបត្តិហិរញ្ញវត្ថុ។នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានលើកសំណើរចំពោះ នាយករដ្ឋមន្ត្រីចិន លោក Li Keqiang អំពីការបង្កើតយន្តការសន្ទនាថ្មីរវាងប្រទេសទាំងពីរ សំដៅពិភាពក្សាអំពីកិច្ចសហប្រតិបត្តិការ និងជួយឧបត្ថម្ភកសាងហេដ្ឋារចនាសម្ព័ន្ធ នៅប្រទេសកំពុងអភិវឌ្ឍន៍។

 នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីជប៉ុន នោះ នាយករដ្ឋមន្ត្រីចិន លោក Li Keqiang និង នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានរៀបចំពិធិរំលឹកខួបលើកទី ៤០ ទិវាសន្ធិសញ្ញាសន្តិភាពនិងមិត្តភាពរវាងប្រទេសទាំងពីរដែលមានសុពលភាព (ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩៧  - ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៨ ) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ