នាយករដ្ឋមន្ត្រីជួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលទីក្រុងហូជីមិញ
![នាយករដ្ឋមន្ត្រីជួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលទីក្រុងហូជីមិញ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2013_12_07/ttnguyentandung-nd-20131207-081043-724.jpg) |
នាយករដ្ឋមន្ត្រីជួបធ្វើការជាមួយថ្នាក់ដឹកនាំស្នូលទីក្រុងហូជីមិញ(internet) |
(VOV)_នាព្រឹកថ្ងៃទី ៧ធ្នូ នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីវៀតណាម លោក
Nguyen Tan Dung បានមានជំនួបធ្វើការជាមួយគណះកម្មាធិការបក្សទីក្រុង គណះ កម្មាធិការប្រជាជនទីក្រុងហូជីមិញ ស្ដីពីសភាពការណ៍សេដ្ឋកិច្ច សង្គម ឆ្នាំ២០១៣
និងផែនការឆ្នាំ២០១៤។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានវាយតំលៃខ្ពស់រាល់ការខំប្រឹងប្រែងនិងការអភិវឌ្ឍន៍លើគ្រប់វិស័យរបស់ទីក្រុង។
ស្ដីពីតួនាទីរបស់ទីក្រុងហូជីមិញក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់តំបន់ នាយករដ្ឋមន្ត្រី
Nguyen Tan Dung បានលើកច្បាស់ថា៖
“ ទីក្រុងត្រូវខំប្រឹងប្រែងអោយទទួល បានខ្ពស់រាល់គោលដៅ ភារកិច្ចដែល
បានដាក់ចេញ។ ទីក្រុងអភិវឌ្ឍន៍មិនគ្រាន់តែរួមចំណែកសំរាប់ទីក្រុងប៉ុណ្ណោះទេ ថែមទាំងសំរាប់ប្រទេសទាំងមូលទៀតផង៕”