នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា

(VOVWORLD) - នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅថ្ងៃទី  ២០ ខែមីនា បានមកដល់ទីក្រុង New Delhi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃទៅកាន់ ឥណ្ឌា។ នេះត្រូវបានចាត់ទុកថា ជាឱកាសមួយសម្រាប់ប្រទេសសេដ្ឋកិច្ចឈានមុខគេទាំងពីរនៅអាស៊ី ដើម្បីវាយតម្លៃទំនាក់ទំនងទ្វេភាគីរបស់ខ្លួន។
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា - ảnh 1នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងសមភាគីជប៉ុនលោក Fumio Kishida ក្នុងជំនួបនៅទីក្រុងតូក្យូ ខែកញ្ញា ឆ្នាំ២០២២ (រូបភាព៖ ANI)

នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានជួបពិភាក្សាជាមួយសមភាគីម្ចាស់ផ្ទះលោក Narendra Modi នៅថ្ងៃ ២០ ខែមីនា។ ភាគីទាំងពីរត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីបញ្ហាទ្វេភាគី និងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។

ថ្លែងនៅក្នុងសន្និសីទកាសែតជាប្រចាំ ខែមីនា អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Arindam Baghchi បាននិយាយថា៖ “ជប៉ុនជាដៃគូសំខាន់របស់ឥណ្ឌា។ យើងមានកិច្ចប្រជុំកំពូលប្រចាំឆ្នាំជាមួយប្រទេសជប៉ុន។ គេក៏ជាដៃគូនៅក្នុងរចនាសម្ព័ន្ធពហុភាគី និងតំបន់ ដូច្នេះយើងទន្ទឹងរង់ចាំការពិភាក្សាប្រកបដោយផ្លែផ្កាក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ ដើម្បីផ្លាស់ប្តូរទស្សនៈ។ លោកនាយករដ្ឋមន្ត្រី Modi បានធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនកាលពីឆ្នាំមុន។ នាយករដ្ឋមន្ត្រី Kishida ក៏បានមកទីនេះផងដែរ។ ដូច្នេះ យើងទន្ទឹងរង់ចាំការពិភាក្សាទាំងនេះ”។

សូមគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០១៤ ឥណ្ឌា និងជប៉ុនបានដំឡើងជាផ្លូវការនូវទំនាក់ទំនង ទៅជាយុទ្ធសាស្រ្តពិសេស និងភាពជាដៃគូសកល។ ប្រទេសទាំងពីរបានបង្កើតយន្តការកិច្ចប្រជុំកំពូលប្រចាំឆ្នាំចាប់តាំងពីឆ្នាំ ២០០៦។ ទាំងឥណ្ឌា និងជប៉ុនបច្ចុប្បន្នជាសមាជិកនៃក្រុមសន្ទនាសន្តិសុខ Quad រួមជាមួយនឹងអូស្ត្រាលី និងសហរដ្ឋអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ