នាយករដ្ឋមន្ត្រីជប៉ុនជឿជាក់ទៅលើការដឹកនាំរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump

នាយករដ្ឋមន្ត្រីជប៉ុនជឿជាក់ទៅលើការដឹកនាំរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump  - ảnh 1
នាយករដ្ឋមន្ត្រីជប៉ុនជឿជាក់ទៅលើការដឹកនាំរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump (VNA)


(VOVworld) – នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe មានសុទិដ្ឋិនិយមអំពី
 យថាទស្សន៍ក្នុងការកសាងជំនឿទុកចិត្តជាមួយប្រធានាធិបតីជាប់ឆ្នោត
អាមេរិក លោក Donald Trump ព្រមទាំង សម្តែងការជឿជាក់ទៅលើមហា
សេដ្ឋីអចលនទ្រព្យរូបនេះក្នុងឋានៈថ្នាក់ដឹកនាំអាមេរិក។ ថ្លែងមតិជាមួយ
មជ្ឈដ្ឋានសារព័ត៌មានបន្ទាប់ពីជំនួបដែលបានអូសបន្លាយក្នុងរយៈពេល
៩០ នាទីជាមួយលោក Donald Trump នៅទីក្រុង New York អាមេរិកនាយក
រដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានឲ្យដឹងថា៖ ភាគីទាំងពីរបានមានជំនួប
សន្ទនាស្មោះត្រង់ក្នុងបរិយាកាសកក់ក្តៅ។ ថ្នាក់ដឹកនាំជប៉ុនបានឲ្យដឹងថែម
ទៀតថា៖ ភាគីទាំងពីរបានឯកភាពបន្តជួបធ្វើការនាពេលខាងមុខដើម្បី
ពិភាក្សាអំពីបញ្ហាសំខាន់ផ្សេងៗទៀត។ នាថ្ងៃដដែល ឆ្លើយសំណួររបស់អ្នក
យកព័ត៌មាននៅក្រុងតូក្យូអំពីជំនួបសន្ទនាពោលខាងលើ រដ្ឋមន្ត្រីហិរញ្ញវត្ថុ
ជប៉ុន លោក Taro Aso បានបញ្ជាក់ថា៖ ជំនួបនេះនាំមកនូវផលប្រយោជន៍
សំរាប់ទំនាក់ទំនងសម្ព័ន្ធមិត្តសំខាន់រវាងប្រទេសទាំងពីរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ