នាយករដ្ឋមន្ត្រីជប៉ុនទៅបំពេញទស្សនកិច្ចនៅអូស្រ្តាលី


នាយករដ្ឋមន្ត្រីជប៉ុនទៅបំពេញទស្សនកិច្ចនៅអូស្រ្តាលី  - ảnh 1
នាយករដ្ឋមន្ត្រីជប៉ុនទៅបំពេញទស្សនកិច្ចនៅអូស្រ្តាលី (VNA)

(VOVworld) – នាថ្ងៃទី ១៣ មករា នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe
បានទៅបំពេញទស្សនកិ​ច្ចនៅអូស្រ្តាលី។ តាមផែនការ នាយករដ្ឋមន្ត្រីអូស្រ្តាលី
លោក Malcolm Turnbull នឹងជួបចរចារជាមួយសមភាគីជប៉ុននាថ្ងៃទី ១៤
មករា ខាងមុខដើម្បីពិភាក្សាអំពីការជះឥទ្ធិពលនៃការជាប់ឆ្នោតប្រធានា
ធិបតីអាមេរិក របស់ លោក  Donald Trump ចំពោះតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិង
កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ការគំរាម
កំហែងនុយក្លេអ៊ែរ ពីកូរ៉េខាងជើងនិងភាពតានតឹងឡើងជណ្តើរនៅសមុទ្រ
ខាងកើត។ តាមគំរោង ថ្នាក់ដឹកនាំទាំងពីររូបនឹងចុះហត្ថលេខាលើឯកសារ
ធ្វើវិសោធនកម្មនៃកិច្ចព្រមព្រៀងប្រមូលនិងសេវ៉ាកម្មជួយឧបត្ថម្ភគ្នាទៅ
វិញទៅមក (ACSA) លើវិស័យយោ ធា៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ