នាយករដ្ឋមន្ត្រីជប៉ុននិងប្រធានាធិបតីរុស្ស៊ីសន្ទនាតាមទូរស័ព្ទអំពីអន្តរជាតិនានា

នាយករដ្ឋមន្ត្រីជប៉ុននិងប្រធានាធិបតីរុស្ស៊ីសន្ទនាតាមទូរស័ព្ទអំពីអន្តរជាតិនានា - ảnh 1
នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe (រូបថត៖AP)

(VOVworld) - នាថ្ងៃទី២២ មករា នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe និងប្រធានា
ធិបតីរុស្ស៊ីលោក Vladimir Putin បានធ្វើការសន្ទនាតាមទូរស័ព្ទស្ដីអំពីបញ្ហាអន្តរជាតិ
នានារវាងប្រទេសទាំងពីរក៏ដូចជាពិភពលោកផងដែរ។ថ្នាក់ដឹកនាំបានឯកភាពថា
នឹងសហប្រតិបតិ្តការនៅក្រុមប្រឹក្សាសន្តិសុខអ.ស.បក្នុងការទប់ទល់ទៅនឹងការ
សាកល្បងនុយក្លេអ៊ែររបស់ស.ប.បកូរ៉េកាលពីដើមខែមករាកន្លងទៅ។នាបច្ចុប្បន្ន
ជប៉ុនជា សមាជិកមិនអចិន្ត្រៃរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បហើយប្រទេសនេះ
កំពុង សហការជាមួយអាមេរិក កូរ៉េខាងត្បូង ចិននិងរុស្ស៊ី ជំរុញសេចក្ដីសំរេចចិត្ត
ថ្មីមួយ សំដៅដាក់ទ័ណ្ឌកម្មដ៏ខ្លាំងក្លាទៅលើស.ប.បកូរ៉េ។ក្រៅពីនោះ ក្នុងការ
សន្ទនាតាម ទូរស័ព្ទនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរទស្សនៈអំពីស្ថានភាព
នៅមជ្ឈឹមបូព៌ា ក្នុងនោះមានសង្គ្រាមស៊ីវិលនៅស៊ីរីនិងវិបត្តិនៅអ៊ុយក្រែនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ