នាយករដ្ឋមន្ត្រីជប៉ុនបានពិភាក្សាជាមួយប្រធានាធិបតីអាមេរិកមុនដំណើរទស្សនកិច្ចទៅកាន់អ៊ីរ៉ង់

(VOVWORLD) -    នាថ្ងៃទី ១១ ខែមិថុនា នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានធ្វើ    កិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកលោក  Donald Trump ស្តីពីស្ថានភាពនៃប្រទេសអ៊ីរ៉ង់ ។
នាយករដ្ឋមន្ត្រីជប៉ុនបានពិភាក្សាជាមួយប្រធានាធិបតីអាមេរិកមុនដំណើរទស្សនកិច្ចទៅកាន់អ៊ីរ៉ង់ - ảnh 1  នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Yoshihide Suga ប្រធានគណៈរដ្ឋ    មន្ត្រីជប៉ុន បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាក្នុងតំបន់ រួមទាំងស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ង់។ក៏ប៉ុន្តែមន្រ្តីជប៉ុនរូបនេះមិនបានបញ្ជាក់ពីខ្លឹមសារជាក់ស្តែងនៃកិច្ចសន្ទនានេះទេ។យោងតាមផែនការលោក Shinzo Abe នឹងទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែមិថុនា។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់អ៊ីរ៉ង់របស់នាយករដ្ឋមន្ត្រី   ជប៉ុន ដែលកំពុងកាន់អំណាចអស់រយៈពេលជាង ៤ ទសវត្សរ៍មក។ បន្ទាប់ពីទៅ ដល់អ៊ីរ៉ង់ លោក Shinzo Abe នឹងមានជំនួបពិភាក្សាដាច់ដោយឡែកជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani និងមេដឹកនាំកំពូលលោក  Ali Khamenei៕

ប្រតិកម្មទៅវិញ

ផ្សេងៗ