នាយករដ្ឋមន្ត្រីជួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន GS ( កូរ៉េខាងត្បូង)

នាយករដ្ឋមន្ត្រីជួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន GS ( កូរ៉េខាងត្បូង) - ảnh 1
នាយករដ្ឋមន្ត្រីជួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន GS ( កូរ៉េខាងត្បូង)

(VOV)_នៅក្នុងជំនួបសន្ទនា នាថ្ងៃទី២៨ កញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី  រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអះអាង​ថា៖​រដ្ឋាភិបាលវៀតណាម
 ក៏ដូចជារដ្ឋអំណាចមូលដ្ឋាន សុទ្ធតែបង្កលក្ខណះងាយ​ស្រួលសំរាប់វិនិយោគិនបរទេស
បោះទុននៅវៀតណាម។ នាយករដ្ឋមន្ត្រីបានស្នើថា៖ សម្ព័ន្ធក្រុមហ៊ុន GS និងភាគីទាក់
ទិននានា អនុវត្តត្រឹមត្រូវតាមកិច្ចសន្យា​សហប្រតិបត្តិការវិនិយោគ ដោយស្មារតីមាន
ផលប្រយោជន៍ដូចគ្នា និងបើក​ទូលាយសកម្មភាពវិនិយោគនៅវៀតណាម។

          រីឯ៑ លោក Huh Myung Soo ប្រធានសម្ព័ន្ធក្រុមហ៊ុន GS ​បានអោយដឹងថា៖ GS
បានចូលរួមគំរោងការណ៍ជាច្រើននៅវៀតណាម ​ហើយអះអាងថា៖ សម្ព័ន្ធក្រុមហ៊ុននឹង
បន្តខំប្រឹងប្រែងរួមវិភាគទានច្រើនថែមទៀត ក្នុងដំណើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
កិច្ចនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ