នាយករដ្ឋមន្ត្រីថៃ៖ រាល់សកម្មភាពបាតុកម្មត្រូវតែគោរពតាមច្បាប់

(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Prayut Chan-o-cha បានធ្វើអត្ថាធិប្បាយដូចពោលខាង លើ បន្ទាប់ពីក្រុម Thalu Gas បានរៀបចំបាតុកម្មដោយដើរដង្ហែតាមដងផ្លូវជាច្រើននៅ ទីក្រុងបាងកកកាលពីចុងសប្តាហ៍មុន។ 

នាយករដ្ឋមន្ត្រីថៃ៖ រាល់សកម្មភាពបាតុកម្មត្រូវតែគោរពតាមច្បាប់ - ảnh 1ក្រុមបាតុករដើរដង្ហើរតាមវិថីមួយចំនួននៅទីក្រុងបាងកកកាលពីថ្ងៃទី១២ មិថុនា ឆ្នាំ២០២២។ (រូបថត៖ Bangkokpost.jpg)
នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha កាលពីថ្ងៃទី១៣ ខែមិថុនា បាន អំពាវនាវឲ្យក្រុមបាតុករគោរពច្បាប់ ហើយបញ្ជាក់ថា ប៉ូលីសមានសិទ្ធិស្វ័យការពារ ប្រសិនបើត្រូវវាយប្រហារដោយបាតុករ។ លោកនាយករដ្ឋមន្ត្រីថៃ បានឲ្យដឹងថា លោកមិនខ្វល់ខ្វាយឬប្រឆាំងនឹងការធ្វើបាតុកម្មដោយប្រជាធិបតេយ្យនោះទេ ដរាប ណាអ្នករៀបចំស្នើសុំឲ្យមានការអនុញ្ញាតហើយគោរពតាមច្បាប់។ លោក Prayut Chan-o-cha ក៏បានព្រមានក្រុមបាតុករ ជាពិសេសយុវជនថា ចាំបាច់ត្រូវគិតឲ្យបានហ្មត់ចត់អំពីអនាគតមុនពេលមានអំពើជ្រុលនិយម ឬប្រឆាំងនឹងកម្លាំងសមត្ថកិច្ច ដោយអំពើហឹង្សា។
លោកនាយករដ្ឋមន្ត្រី Prayut Chan-o-cha បានធ្វើអត្ថាធិប្បាយដូចពោលខាង លើ បន្ទាប់ពីក្រុម Thalu Gas បានរៀបចំបាតុកម្មដោយដើរដង្ហែតាមដងផ្លូវជាច្រើននៅ ទីក្រុងបាងកកកាលពីចុងសប្តាហ៍មុន។ បាតុករដ៏ជ្រុលនិយមបានដុតបំផ្លាញ់រថយន្តហើយវាយប្រហារលើប៉ូលីស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ