នាយករដ្ឋមន្ត្រីថៃប្រកាសលុបចោលបទហាមប្រាមធ្វើនយោបាយនាខែធ្នូ

(VOVWORLD) -នាថ្ងៃទី ៣០ ខែតុលា ប្រមុខរដ្ឋាភិបាលយោធាថៃ ឧត្តមសេនីយ៍ Prayuth Chan-ocha បានប្រកាសថា បទហាមប្រាមធ្វើសកម្មភាពនយោបាយនៅប្រទេសនេះនឹងត្រូវបានលុបចោលទាំងស្រុងនាខែធ្នូខាងមុខនេះ។ 
នាយករដ្ឋមន្ត្រីថៃប្រកាសលុបចោលបទហាមប្រាមធ្វើនយោបាយនាខែធ្នូ - ảnh 1ប្រមុខរដ្ឋាភិបាលយោធាថៃ ឧត្តមសេនីយ៍ Prayuth Chan-ocha (រូបថត៖ Reuters

ប្រការនេះត្រូវបានចាត់ទុកជាជំហានដ៏សំខាន់មួយសម្រាប់ការបោះឆ្នោតសកល ដែលគ្រោងនឹងប្រព្រឹត្តិទៅនាឆ្នាំ ២០១៩ ខាងមុខ ហើយក៏ជួយឲ្យគណបក្សនានា នៅថៃរៀប ចំការ ឃោសនាបោះ ឆ្នោតជាផ្លូវការសម្រាប់ការបោះឆ្នោតខាងមុខផងដែរ។ ហេតុដូច្នេះ ប្រសិនបើការបោះឆ្នោតនឹងប្រព្រឹត្តិទៅនាខែកុម្ភៈខាងមុខនេះ គណបក្សទាំងអស់មានរយៈពេលត្រឹមតែបីខែប៉ុណ្ណោះដើម្បីអនុវត្តន៍ការឃោសនាបោះឆ្នោត។

លោកនាយករដ្ឋមន្ត្រី Prayuth Chan-ocha បានឲ្យដឹងថា លោកបានយកចិត្តទុកដាក់លើតួនាទីនយោបាយ បន្ទាប់ពីការបោះឆ្នោតសកល។ ទោះជាយ៉ាងណាក៏ដោយ នាបច្ចុប្បន្ននេះ លោក Prayuth មិនទាន់ចូលរួមគណបក្សណាមួយឡើយ។ប្រសិនបើការបោះឆ្នោតនឹងប្រព្រឹត្តិទៅនាខែកុម្ភៈខាងមុខនោះ សមាជិកសភាត្រូវចូលរួមគណបក្សនយោបាយមួយក្នុងរយៈពេល យ៉ាងហោចណាស់ ៩០ ថ្ងៃ ដើម្បីឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ