នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុនមានគំរោងបំពេញទស្សនកិច្ចនៅអាស៊ី-អាគ្នេយ៍

(VOVworld) – ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo ដកស្រង់ប្រភពព័ត៌មានពី រដ្ឋាភិបាលនៃប្រទេសនេះ ឲ្យដឹងថា៖ នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន លោក Shinzo
Abe មានគំរោងបំពេញទស្សនកិច្ចនៅឥណ្ឌូណេស៊ី ថៃ និង វៀតណាម នាចុង
សប្តាហ៍ខាងមុខ។ មុននោះ លោក Abe បានមានផែនការទៅបំពេញទស្សនកិច្ច
នៅអាមេរិក នាថ្ងៃទី ២១ មករា។ ប៉ុន្តែ ដំណើរទស្សនកិច្ចនៅអាមេរិកត្រូវបាន
ផ្អាកដល់ខែ គូម្ភៈ ឆ្នាំ ២០១៣ ។ នាថ្ងៃទី ៩ មករា រដ្ឋមន្ត្រីការបរទេស ថ្មី របស់
ជប៉ុន លោក Fumio Kishida បានទៅដំណើរបំពញទស្សនកិច្ចនៅហ្វីលីពីន​ដើម្បី
ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើសមុទ្រ។ តាមប្រភពព័ត៌មានមួយចំនួនឲ្យ
ដឹងថា៖ លោក Kishida នឹងពិភាក្សាជាមួយសមភាគីហ្វីលីពីនអំពីបញ្ហាសន្តិសុខ
នាវាចរណ៍លើសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ