នាយករដ្ឋមន្ត្រីទទួលជួបជាមួយរដ្ឋលេខាធិការការបរទេសព័រទុយហ្គាល់ ប្រធាន SK Group និងប្រធាន Osaka (ជប៉ុន)

(VOVWORLD) -នារសៀលថ្ងៃទី២៣វិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោកស្រី Teresa Ribeiro រដ្ឋលេខាធិការការបរទេសព័រទុយ ហ្គាល់។ 
នាយករដ្ឋមន្ត្រីទទួលជួបជាមួយរដ្ឋលេខាធិការការបរទេសព័រទុយហ្គាល់ ប្រធាន SK Group និងប្រធាន Osaka (ជប៉ុន) - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោកស្រី Teresa Ribeiro រដ្ឋលេខាធិការការបរទេសព័រទុយហ្គាល់ (រូបថតៈVGP/Nhật Bắc)

នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានស្នើឲ្យព័រទុយ ហ្គាល់គាំទ្រជម្រុញ EU អនុម័តយ៉ាងឆាប់ៗលើកិច្ច ព្រមព្រៀងពាណិជ្ជ កម្មសេរីវៀតណាម-EU (EVFTA) បង្កលក្ខណៈងាយស្រួល សម្រាប់អភិវឌ្ឍន៍ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាមជាមួយព័រ ទុយ ហ្គាល់។ រីឯលោកស្រី Teresa Ribeiro បានជឿជាក់ថា ភាគីទាំងពីរនឹងបានចុះហត្ថលេខានាឆ្នាំ២០១៨ខាងមុខ ហើយប្រកាសនេះនឹង បើកចេញទំព័រថ្មីសម្រាប់ទំនាក់ទំនងរវាងវៀតណាមជាមួយព័រទុយ ហ្គាល់។

នាយករដ្ឋមន្ត្រីទទួលជួបជាមួយរដ្ឋលេខាធិការការបរទេសព័រទុយហ្គាល់ ប្រធាន SK Group និងប្រធាន Osaka (ជប៉ុន) - ảnh 2នាយករដ្ឋមន្ត្រី លោក Nguỵen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន SK Group កូរ៉េខាងត្បូង លោក Chey Tae-won (រូបថតៈVGP/Nhật Bắc ) 

        ក៏នារសៀលថ្ងៃទី២៣វិច្ឆិកា ក្នុងជំនួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន SK Group កូរ៉េខាងត្បូង លោក Chey Tae-won នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាលវៀតណាម សន្យារួមដំណើរនិងបង្កលក្ខណៈងាយស្រួល ដើម្បី SK Group អាចអនុវត្តរាល់សកម្មភាពវិនិយោគ ធ្វើអាជីវកម្មប្រកបដោយប្រ សិទ្ធិភាពនៅវៀតណាម។ ឆ្លើយតបវិញ ប្រធាន SK Group លោក Chey Tae-won បានវាយតម្លៃខ្ពស់ចំពោះគោលការណ៍របស់វៀតណាមដែលបង្កលក្ខណៈងាយ ស្រួលសម្រាប់សហគ្រាសឯកជនផងដែរ។

នាយករដ្ឋមន្ត្រីទទួលជួបជាមួយរដ្ឋលេខាធិការការបរទេសព័រទុយហ្គាល់ ប្រធាន SK Group និងប្រធាន Osaka (ជប៉ុន) - ảnh 3នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថតរូបអនុស្សវរីយ៍ជាមួយតំណាងចូលរួម  

        អញ្ជើញថ្លែងមតិនៅក្នុងជំនួបទទួលជួបជាមួយលោក Hiroshi Ozaki ប្រធាន សភាពាណិជ្ជកម្មនិងឧស្សាហកម្ម Osaka ជប៉ុននារសៀលថ្ងៃទី២៣វិច្ឆិកានោះ លោក Nguyen Xuan Phuc មានបំណងថា សហគ្រាសជប៉ុននិង Osaka និងបើកទូលាយការវិនិយោគនៅវៀត ណាមលើគ្រប់វិស័យ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះរាល់ការខិតខំប្រឹងប្រែងរបស់លោក Hiroshi Ozaki ក្នុងការជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវិនិយោគ តភ្ជាប់សហគ្រាស Osaka និងវៀតណាម។ រីឯលោក Hiroshi Ozaki បានឲ្យដឹងថា សហគ្រាស Osaka មានបំណង ស្វែងរកឱកាសវិនិយោគនៅវៀត ណាមលើគ្រប់វិស័យ ជាពិសេសលើ វិស័យបច្ចេកវិទ្យាខ្ពស់ ស្និទ្ធិស្នាលជាមួយបរិស្ថាន និងអភិវឌ្ឍន៍ទីក្រុង ថាមពល ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ