នាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រី ប្រមុខផ្នែកទាំង ៤ រូប នឹងឆ្លើយសំណួរសួរដេញដោលក្នុងសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី១៥

(VOVWORLD) - ក្រុមបញ្ហាដែលរដ្ឋសភាដាក់ចេញសម្រាប់សួរដេញដោលមានដូចជា៖ សំណង់ កិច្ចការផ្ទៃក្នុង ព័ត៌មាន និងផ្សព្វផ្សាយ អធិការកិច្ច។

នាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រី ប្រមុខផ្នែកទាំង ៤ រូប នឹងឆ្លើយសំណួរសួរដេញដោលក្នុងសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី១៥ - ảnh 1នាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រី ប្រមុខផ្នែកទាំង ៤ រូប នឹងឆ្លើយសំណួរសួរដេញដោលក្នុងសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី១៥ (រូបថត៖ quochoi.vn )

តាមកម្មវិធីសម័យប្រជុំលើកទី ៤ រដ្ឋសភានីតិកាលទី១៥ រដ្ឋសភានឹងបើកសម័យសួរដេញដោលនិងឆ្លើយសំណួរដេញដោល ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ វិច្ឆិកា ។ ក្រុមបញ្ហាដែលរដ្ឋសភាដាក់ចេញសម្រាប់សួរដេញដោលមានដូចជា៖ សំណង់ កិច្ចការផ្ទៃក្នុង ព័ត៌មាន និងផ្សព្វផ្សាយ អធិការកិច្ច។

សម្រាប់ក្រុមបញ្ហាក្នុងវិស័យសំណង់ សម័យប្រជុំនឹងផ្តោតលើខ្លឹមសារដូចខាងក្រោម៖ ការរៀបចំផែនការអភិវឌ្ឍន៍ និងការគ្រប់គ្រងទីក្រុងនៅវៀតណាម ជាពិសេសនៅទីក្រុងធំៗ; ការរុះរើទីលំនៅទីស្នាក់ការក្រសួង និងផ្នែក ចេញពីទីក្រុងហាណូយ; ការគ្រប់គ្រងទីផ្សារអចលនទ្រព្យ; ការកសាងលំនៅដ្ឋានសង្គមសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាប កម្មករ...។ អ្នកឆ្លើយសំណួរគឺរដ្ឋមន្ត្រីក្រសួងសំណង់ លោក Nguyen Thanh Nghi។

ក្រុមបញ្ហាទី ២ ស្ថិតក្នុងវិស័យព័ត៌មាននិងផ្សព្វផ្សាយ សម័យប្រជុំនឹងផ្តោតលើប្រធានបទដូចជា៖ ការអនុវត្តបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងរដ្ឋ ការកសាងរដ្ឋាភិបាលឌីជីថល អាជ្ញាធរឌីជីថល ការងារកសាងសំណង់ ការតភ្ជាប់ ការចែករំលែក និងការទាញយកទិន្នន័យជាតិ; ការទទួលបានព័ត៌មាន និងអភិវឌ្ឍន៍ធនធានមនុស្សផ្នែកព័ត៌មានវិទ្យានៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ...។ អ្នកឆ្លើយសំណួរគឺរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយ លោក Nguyen Manh Hung។

ក្រុមបញ្ហាទី ៣ ក្នុងវិស័យកិច្ចការផ្ទៃក្នុង សម័យសួរសំណួរនឹងផ្តោតលើ៖ ការរៀបចំឡើងវិញនូវក្បាលម៉ាស៊ីន, ការសម្រួលបញ្ជីប្រាក់បៀវត្សរ៍, ការរៀបចំរចនាសម្ព័ន្ធអង្គភាពមិនមែនអាជីវកម្មសាធារណៈ, ការកសាងប្រព័ន្ធនៃមុខតំណែងការងារធ្វើ; ការអនុវត្តកំណែទម្រង់គោលនយោបាយប្រាក់បៀវត្សរ៍សម្រាប់កម្មាភិបាល និងបុគ្គលិក;  ដំណោះស្រាយលើកកំពស់គុណភាពកម្មាភិបាល និងបុគ្គលិក...។  អ្នកដែលឆ្លើយសំណួរគឺរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី Pham Thi Thanh Tra។

សម្រាប់ក្រុមបញ្ហាទី៤ ក្នុងវិស័យអធិការកិច្ច សម័យសួរដេញដោលនឹងផ្តោតលើខ្លឹមសារដូចតទៅ៖ ការបង្កើនប្រសិទ្ធភាពនៃសកម្មភាពអធិការកិច្ច ការទប់ស្កាត់ និងបញ្ឈប់ការបំពានច្បាប់ទាន់ពេលវេលា; ដំណោះស្រាយដើម្បីប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមានក្នុងសកម្មភាពអធិការកិច្ច...។ អ្នកដែលឆ្លើយសំណួរគឺអគ្គអធិការកិច្ចរដ្ឋាភិបាល លោក Doan Hong Phong។

ក្នុងសម័យសួរដេញដោល ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីនានាបានរួមគ្នាពន្យល់ពីបញ្ហាពាក់ព័ន្ធ។ នៅចុងបញ្ចប់នៃសម័យសួរដេញដោល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងបកស្រាយបំភ្លឺអំពីបញ្ហាពាក់ព័ន្ធ និងឆ្លើយសំណួររបស់គណៈប្រតិភូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ