នាយករដ្ឋមន្ត្រីបញ្ជាណែនាំសម្រេចគោលដៅសេដ្ឋកិច្ចនិងសង្គមកិច្ច

នាយករដ្ឋមន្ត្រីបញ្ជាណែនាំសម្រេចគោលដៅសេដ្ឋកិច្ចនិងសង្គមកិច្ច - ảnh 1
នាយករដ្ឋមន្ត្រីបញ្ជាណែនាំសម្រេចគោលដៅសេដ្ឋកិច្ចនិងសង្គមកិច្ច

(VOV)_សន្និដ្ឋានកិច្ចប្រជុំ រដ្ឋាភិបាល ប្រចាំខែមិថុនា ​​ នារសៀលថ្ងៃទី១​កក្កដា
 ​នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc​បានសង្កត់​ធ្ងន់ថា៖ ​ស្មារតីរួម
របស់បក្ស រដ្ឋ រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី គឺប្រមូលផ្តុំកម្លាំងសរុប ​របស់ប្រព័ន្ធន
យោបាយទាំងមូល ដើម្បីសម្រេចគោលដៅដែលបានដាក់ចេញ​ប្រកបដោយប្រសិទ្ធិ
ភាពខ្ពស់បំផុត។ 

          ស្ដីអំពីគោលដៅសេដ្ឋកិច្ច ក្នុងឆ្នាំនេះ នាយករដ្ឋមន្ត្រី បានអះអាងថា៖ ​វៀត
ណាមនៅអាចទទួលបានគោលដៅកំណើន៦,៧%។ ដើម្បីទទួលអោយ​បានគោលដៅ
នេះ នាយករដ្ឋមន្ត្រីបានស្នើថា៖

          “ ទីមួយគឺត្រូវកែលំអរបរិស្ថានវិនិយោគ អាជីវកម្ម គ្រប់ក្រសួង ស្ថាប័ន និង​តំ
បន់​ត្រូវ​អនុវត្តល្អគ្រប់សេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាល។ ទីពីរគឺត្រូវជំរុញការ​រំដោះ
ទុនវិនិ​យោគ ​។ប្រមូលផ្តុំជួយឧបត្ថម្ភប្រជាកសិករស្ដារផលិតកម្មកសិកម្ម​ឡើងវិញ
 ជាពិសេស​គឺនៅខេត្តនានានៅវាលទំនាបទន្លេ Cuu Long និងភូមិភាគ​ខាងត្បូង
ភាគកណ្ដាល​វៀត​ណាម​ និង Tay Nguyen ។ ជួយឧបត្ថម្ភកសិករ​ អភិវឌ្ឍន៍ផលិតកម្ម 
មិនគ្រាន់តែដើម្បី​ជំរុញកំណើនប៉ុណ្ណោះទេ ថែមទាំងជាមូលដ្ឋានដើម្បីស្ថិរភាពសង្គម
 សន្តិសុខសង្គម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ