នាយករដ្ឋមន្ត្រីបានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅទីក្រុង Hai Phong។

នាយករដ្ឋមន្ត្រីបានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅទីក្រុង Hai Phong។ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានដំណើរការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុង Hai Phong។ (nguyentandung.org.vn)


        VOV-អនុវត្តកម្មវិធីជួបប្រាស្រ័យអ្នកបោះឆ្នោតក្រោយសម័យប្រជុំលើកទី៥​រដ្ឋសភាវៀតណាមនីតិកាលទី១៣ នារសៀលថ្ងៃទី២កក្កដា នាយករដ្ឋមន្ត្រី​វៀត​
ណាម​លោក Nguyen Tan Dung រួមជាមួយគណៈប្រតិភូសមាជិកសភាទីក្រុង Hai
Phong បាន​ដំណើរការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតស្រុក An Duong ទីក្រុង​
Hai Phong។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានវាយតំលៃខ្ពស់បណ្ដាមតិនិង​
សំណើរ​របស់អ្នកបោះឆ្នោតស្រុក An Duong ចំពោះដំណើរការអភិវឌ្ឍន៍នៃ​ប្រទេស
ជាតិក្នុង​ឆមាស​​ទី១ឆ្នាំ២០១៣។ នាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាល​បន្តប្តេជ្ញា​
ប្រមូលផ្ដុំ​បញ្ជា​ណែនាំគ្រប់គ្រងអនុវត្តយ៉ាងខ្ពស់បំផុតបណ្ដាគោលដៅ​ភារកិច្ចដែល
មជ្ឈឹមបក្សរដ្ឋ​សភានិងរដ្ឋាភិបាលដែលបានដាក់ចេញពីដើមឆ្នាំ។ នាយករដ្ឋមន្ត្រី
Nguyen Tan Dung ក៏អះអាងដែរថា នឹងសំណូមពរក្រសួងផ្នែកមាន​សម័ត្ថកិច្ចពិនិត្យ
ស្រាវជ្រាវដោះស្រាយ​ឲ្យសមស្របបណ្ដាសំណើររបស់អ្នកបោះឆ្នោតទាក់ទិនដល់
ការធានារាប់រងសង្គម​ចំពោះ​កសិករកាត់បន្ថយការប្រាក់ខ្ចីទុន​អនុគ្រោះសំរាប់ជន
ក្រីក្រជាដើម។ ក្នុងឱកាស​នេះដែរ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសំណូមពរ
ទីក្រុង Hai Phong ប្រមូល​ផ្ដុំ​ជំរុញ​ល្បឿនបណ្ដា​គំរោងការ​ហេដ្ឋានរចនាសម្ព័ន្ធសំខាន់ ពិសេសគឺការងាររំសាយដី​ធានា​ល្បឿនអនុវត្ត​គំរោងការ​ផ្លូវល្បឿនលឿនហាណូយ
-Hai Phong ផងដែរ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ