នាយករដ្ឋមន្ត្រីបានជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាព្រះរាជាណាចក្របែលហ្ស៊ីក


នាយករដ្ឋមន្ត្រីបានជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាព្រះរាជាណាចក្របែលហ្ស៊ីក - ảnh 1
នាយករដ្ឋមន្ត្រីបានជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាព្រះរាជាណាចក្របែលហ្ស៊ីក (VGP)

        Vovworld-នាពិធីជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាព្រះរាជាណាចក្រ
​បែលហ្ស៊ីកលោកស្រី Christine Defraigne នារសៀលថ្ងៃទី៣វិច្ឆិកានៅទីស្តីការ​
រដ្ឋាភិបាលនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានស្នើរភាគី​ទាំង
​​ពីរ​ខំប្រឹងប្រែងថែមទៀតក្នុងការជំរុញអនុវត្តយ៉ាងមានប្រសិទ្ធិភាពនូវកិច្ចព្រម
ព្រៀង​សហប្រតិបត្តិការដែលបានឯកភាព។ នាយករដ្ឋមន្ត្រី Nguyen Tan Dung មាន
គោលបំណងថា​នៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិង
សហភាពអឺរ៉ុបបានចុះហត្ថលេខានោះ បែលហ្ស៊ីកនឹងអនុម័តលើកិច្ចព្រមព្រៀងនេះ
ពីព្រោះនេះ​ជា​កិច្ចព្រមព្រៀងមានអត្ថន័យសំខាន់បើកចេញឱកាសសហប្រតិបត្តិការ
រវាងវៀតណាមជាមួយសហភាពអឺរ៉ុបនិយាយរួមនិងជាមួយបែលហ្ស៊ីកនិយាយ
ដោយឡែក។

        រីឯលោកស្រី Christine Defraigne បានជឿជាក់ថាទំនាក់ទំនង​សហប្រតិបត្តិការ
រវាងបែលហ្ស៊ីកនិងវៀតណាមនឹងបន្តអភិវឌ្ឍន៍នាពេលអនាគត ចង់ឲ្យរដ្ឋាភិបាល
វៀតណាមយកចិត្តទុកដាក់ជួយឧបត្ថម្ភអង្គភាពអាជីវកម្មរបស់បែលហ្សីកមកស្វែង
រកឱកាសវិនិយោគធ្វអាជីវកម្មប្រកបដោយប្រសិទ្ធិភាពនិងយូរអង្វែងនៅវៀត​ណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ