នាយករដ្ឋមន្ត្រីបានទទួលជួបរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងតំលៃគុយបា
![នាយករដ្ឋមន្ត្រីបានទទួលជួបរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងតំលៃគុយបា - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_09_18/bo_truong_tai_chinh_cuba_bxde.jpg) |
នាយករដ្ឋមន្ត្រីបានទទួលជួបរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងតំលៃគុយបា |
Vovworld-នៅពិធីទទួលជួបសន្ទនានារសៀលថ្ងៃទី១៨កញ្ញានៅក្រុងហាណូយ
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានស្វាគមន៍លោកស្រី Lina
Pedraza Rodriguez រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងតំលៃគុយបាដែលកំពុងបំពេញទស្សន
កិច្ចនៅវៀតណាម ក៨ដូចជាវាយតំលៃខ្ពស់លទ្ធផលធ្វើការរវាងរដ្ឋមន្ត្រីក្រសួងហិរញ្ញ
វត្ថុនៃប្រទេសតទាំងពីរ។
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា ទំនាក់ទំនងសហប្រតិបត្តិការ
លើច្រើនវិស័យវៀតណាម-គុយបាគឺល្អប្រសើរនិងទទួលបានលទ្ធផលជាក់ស្ដែងជា
ច្រើននាំមកផលប្រយោជន៍រួមសំរាប់ប្រទេសទាំងពីរប្រជាជាតិទាំងពីរ។ ភាគីទាំងពីរ
ត្រូវផ្លាស់ប្តូរដោះស្រាយរាល់បញ្ហាសេសល់ ទន្ទឹមនឹងនោះកសាងដាក់ចេញកម្មវិធី
សហប្រតិបត្តិការទ្វេភាគីឈានទៅដំណាក់កាលថ្មីអភិវឌ្ឍន៍ខ្ពស់ជាងទៀតស៊ីជម្រៅ
និងប្រសិទ្ធិភាពជាង៕