នាយករដ្ឋមន្ត្រីបារាំងសង្កត់ធ្ងន់លើកិច្ចសន្ទនានិងសាមគ្គីភាពជាតិ

(VOVWORLD) -មជ្ឈមណ្ឌលទីក្រុងប៉ារីសបានវិលត្រលប់មកភាពស្ងៀមស្ងាត់វិញនាវេលាម៉ោង ១៩ និង ៣០ នាទី នាថ្ងៃទី ៨ ខែធ្នូ (តាម ម៉ោងនៅប៉ារីស) ពោលគឺនាព្រឹកព្រលឹមថ្ងៃទី ៩ ខែធ្នូ (តាមម៉ោងវៀតណាម) បន្ទាប់ពីរយៈពេល ១ ថ្ងៃធ្វើបាតុកម្មយ៉ាងតានតឹងរបស់ចលនា"អាវលឿង" ក៏ដូចជានគរបាលបានធ្វើការ រាំងខ្ទប់ឲ្យទាន់ពេលវេលានូវឧបាយកលធ្វើកុបកម្មរបស់ក្រុមជ្រុលនិយមផងដែរ។
នាយករដ្ឋមន្ត្រីបារាំងសង្កត់ធ្ងន់លើកិច្ចសន្ទនានិងសាមគ្គីភាពជាតិ - ảnh 1 នាយករដ្ឋមន្ដ្រីបារាំង លោក Edouard Philippe

នាយករដ្ឋមន្ដ្រី លោក Edouard Philippe បានថ្លែងមតិទៅកាន់សារធារណជនដោយសង្កត់ធ្ងន់ថា រដ្ឋអំណាចនៅតែរក្សាភាពប្រុងប្រយ័ត្ន។ តាងនាមរដ្ឋាភិបាល លោក Edouard Philippe បានថ្លែងអំណរគុណចំពោះ "មនុស្សគ្រប់រូបដែលបានអំពាវនាវឲ្យរក្សាភាពស្ងប់ស្ងាត់ក្នុងសប្តាហ៍នេះ" ក្នុងនោះមានថ្នាក់ដឹកនាំគណបក្សនយោបាយទាំងអស់ និងអង្គការសហជីពនានា។ លោកបានសង្កត់ធ្ងន់ថា  " ពេលវេលាសន្ទនាគឺមកដល់ហើយ ពោលគឺចាប់ផ្ដើមពីការជជែកគ្នានៅក្នុងសភាជាន់ទាប និងព្រឹទ្ធសភា ក៏ដូចជាជួបប្រជុំជាមួយតំណង ចលនា" អាវលឿងនៅវិមាននាយករដ្ឋមន្ត្រី។ លោកបានអះអាងថា ការសន្ទនានេះនឹងបន្តប្រព្រឹត្តិទៅ ហើយ "គ្មានប្រភេទពន្ធណាមួយអាច គំរាមកំហែងដល់សាមគ្គីភាពជាតិបានឡើយ" ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ