នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាឡាវ

(VOVWORLD) - ក្នុងពិធីទទួលជួបជាមួយអនុប្រធានរដ្ឋសភាឡាវ ឧត្តមសេនីយ៍ឯក  Sengnouane Sayalat នារសៀលថ្ងៃទី១៨ខែកក្កដានោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានចាត់ទុកថា ការរក្សានូវដំណើរទស្សនកិច្ចនិងការជួបប្រាស្រ័យជាន់ខ្ពស់ជាប្រចាំ គឺពោរពេញទៅដោយអត្ថន័យសំខាន់និងរួមចំណែកបង្កើនទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភាឡាវ - ảnh 1ទិដ្ឋភាពនៃជំនួប (រូបថតៈ VGP) 

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានជូនពរចំពោះរាល់សមិទ្ធិដែលបក្សប្រជាជនបដិវត្តន៍ឡាវ ព្រមទាំងការគ្រប់គ្រងរបស់រដ្ឋាភិបាលក៏ដូចជាការឃ្លាំមើលប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋសភាឡាវ។ ភាគីទាំងពីរក៏បានឯកភាព បង្កើនជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ជាពិសេសគឺតភ្ជាប់វិស័យគមនាគម ន៍និងដឹកជញ្ជូន ថាមពលជាដើម។ ជាពិសេស ភាគីទាំងពីរបានយល់ព្រមលើកកម្ពស់គុណភាព សហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាល ជម្រុញការផ្សព្វផ្សាយ អប់រំឲ្យជំនាន់យុវ ជននៃប្រទេសទាំងពីរ អំពី ទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវ។

អញ្ជើញអះអាងថា សំណង់វិមានរដ្ឋសភាថ្មីរបស់ឡាវជាគម្រោងការសំខាន់ពិសេស នា យករដ្ឋមន្ត្រី បានឲ្យដឹងថា វៀតណាមបានកសាងយន្តការពិសេសនិងកំពុងជម្រុញល្បឿននៃគម្រោងការនេះ។ នាយករដ្ឋមន្ត្រីជឿជាក់ថា ដោយការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរនោះ សំណង់នឹងសម្រេចទាំងស្រុងតាមកាលកំណត់ ធានាគុណភាពនិងក្លាយទៅជានិមិត្តរូបនៃទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ