នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមជួបធ្វើការជាមួយសហគមន៍អង្គភាពអាជីវកម្ម

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមជួបធ្វើការជាមួយសហគមន៍អង្គភាពអាជីវកម្ម - ảnh 1
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមជួបធ្វើការជាមួយសហគមន៍អង្គភាពអាជីវកម្ម
(http://baodientu.chinhphu.vn/)

(VOV)_នាថ្ងៃទី ២៨ មេសា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen
Tan Dung និងឧបនាយករដ្ឋមន្ត្រី៣រូប រដ្ឋមន្ត្រីក្រសួងចំនួន៩ ​និងប្រធានគណៈ កម្មា ធិការប្រជាជនទីក្រុងហាណូយ និងទីក្រុងហូជីមិញ នឹងផ្ទៀងស្ដាប់មតិ សំណូមពរ
របស់បណ្ដាអង្គភាពអាជីវកម្ម។ ដំណាងចំនួន៥០០នាក់បានតាងនាមអោយ​អង្គ ភាពអាជីវកម្មនានាក្នុងទូទាំង​ប្រទេស ​នឹងជួបធ្វើការផ្ទាល់ជាមួយនាយករដ្ឋមន្ត្រី  ស្ដីពីបណ្ដាបញ្ហាដែលទាក់ទិនដល់សេដ្ឋកិច្ច អង្គភាពអាជីវកម្ម។ តាមគំរោង  ប្រធាន បទចំនួន៤ ដែលបាននាំចេញក្នុងសន្និសីទលើកនេះគឺ៖ អង្គភាពអាជីវកម្មឯកជន
ជាមួយការទាក់ទង​ឥណទានធនាគារ គោលនយោបាយពន្ធ និងការទាក់ទងទុន
តាមរយៈមូល​និធិធានា បញ្ហាជ្រៀតចូលទីផ្សារ និងការទាក់ទងជាមួយដីធ្លីសំរាប់
ផលិត កម្មអាជីវកម្ម។ សន្និសីទនឹងដោះស្រាយការលំបាក​ ជំពាក់ជំពិន និងបំពេញ​សំណូមពរនានារបស់អង្គភាពអាជីវកម្ម ដើម្បីជំរុញផលិតកម្មអាជីវកម្ម លើកកំពស់
ប្រសិទ្ធិភាពសកម្មភាព អនុវត្តដោយជោគជ័យរាល់គោលដៅ ភារកិច្ច​អភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមដែលបានដាក់ចេញក្នុងដំណាក់កាល ២០១៤-២០១៥។ តាមរយៈ វេទិកាលើកនេះ សហគមន៍អង្គភាពអាជីវកម្មនឹងផ្តល់មតិ ដំណោះស្រាយសំរាប់រដ្ឋា
ភិបាល សំដៅបង្កលក្ខណះសំរាប់មណ្ឌលអង្គភាពអាជីវកម្មនេះ អភិវឌ្ឍន៍សកម្មជាង
 និងប្រសិទ្ធិភាពជាងក្នុងដំណាក់កាលថ្មី។ថ្លែងមតិសន្និដ្ឋានសន្និសីទ នាយករដ្ឋមន្ត្រី
Nguyen Tan Dung បានអះអាងថា៖

“កំណែទម្រង់បែបបទពន្ធគយក៏មានការជឿនលឿនជាច្រើនក្តី ប៉ុន្តែ មិនសូវឆ្លើយ
តបតម្រូវការទេ។ ប្រជាជនដែលបង់ពន្ធនៅជួបការលំបាកជាច្រើន។ ដើម្បីអនុវត្ត កំណែទម្រង់រដ្ឋបាល យើងត្រូវអនុវត្តពីថ្នាក់ដឹកនាំដល់ថ្នាក់បុគ្គលិកដោយព្រមៗគ្នា
ដើម្បីអង្គភាពអាជីវកម្មងាយស្រួលជាង។ ខ្ញុំមានគោលបំណងថា៖ បណ្ដាក្រសួង
ផ្នែកតំបន់ នានាប្រមូលផ្តុំអនុវត្តល្អភារកិច្ចនេះ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ