នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមប្រកាសជំងឺរាតត្បាត Covid-19 លើ ទូទាំងប្រទេស

(VOVWORLD) - នាថ្ងៃទី១មេសា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានចេញផ្សាយសេចក្ដីសម្រេចស្ដីពីការប្រកាសជំងឺរាតត្បាត Covid-19 លើទូទាំងប្រទេស។

  សេចក្ដីសម្រេចនេះបានលើកច្បាស់ថា ប្រកាសជំងឺរាតត្បាតនៅវៀត ណាមដោយឈ្មោះថា Covid-19។ ជំងឺនេះកើតមានឡើងនៅវៀតណាម ចាប់ពីថ្ងៃទី២៣មករាឆ្នាំ២០២០ ជាជំងឺរាតត្បាតក្រុម A មានគ្រោះអាសន្ន លើទ្រង់ទ្រាយសកលលោក ដែលឆ្លងតាមរយៈផ្លូវដង្ហើមពីមនុស្សទៅ មនុស្ស។

        បណ្ដាវិធានការបង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺរួមមាន៖ បង្កើតគណៈកម្ម ការជាតិដឹកនាំការងារបង្ការ ប្រយុទ្ធប្រឆាំងជំងឺ ប្រកាស រាយការណ៍ជំងឺ រៀបចំការសង្គ្រោះបន្ទាន់ ពិនិត្យ ព្យាបាលជំងឺ រៀបចំដាក់នៅដាច់ដោយ ឡែក បោសសម្អាតអនាម័យ កំចាត់មេរោគនៅក្នុងតំបន់មានជំងឺ រៀបចំ វិធានការការពារបុគ្គល គ្រប់គ្រងការធ្វើដំណើរចេញចូលតំបន់មានជំងឺ កៀរគរ ប្រើប្រាស់ប្រភពធនធាននានាសម្រាប់សកម្មភាពបង្ការ ប្រយុទ្ធ ប្រឆាំងជំងឺ សហប្រតិបតិ្តការអន្តរជាតិក្នុងសកម្មភាពបង្ការ ប្រយុទ្ធប្រឆាំង ជំងឺ និងវិធានការផ្សេងៗទៀតក្នុងរយៈពេលកើតជំងឺផងដែរ។

        បណ្ដាមូលដ្ឋានពិនិត្យ ព្យាបាលជំងឺអនុវត្តការទទួល ដាក់នៅដាច់ ដោយឡែក តាមដាន ព្យាបាលសម្រាប់អ្នកឆ្លងជំងឺរួមមាន៖ មន្ទីរពេទ្យថ្នាក់ ខេត្ត ថ្នាក់មជ្ឈឹម មន្ទីរពេទ្យនគរបាល យោធានិងមន្ទីរពេទ្យផ្សេងៗទៀត ដែលមានលក្ខណៈគ្រប់គ្រាន់ ក៏ដូចជាមន្ទីរពេទ្យជាបណ្ដោះអាសន្ននៅពេលត្រូវបាន កៀរគរផងដែរ។

        បណ្ដាក្រសួង ស្ថាប័ន គណៈកម្មាធិការប្រជាជនខេត្ត ក្រុង ក្រោមឱវាទមជ្ឈឹម មូលដ្ឋានសុខាភិបាល អង្គការនិងបុគ្គលនានាអនុវត្ត យ៉ាងម៉ឺងម៉ាត់នូវការដឹកនាំរបស់គណៈលេខាមជ្ឈឹមបក្ស ការិយាល័យ នយោបាយ នាយករដ្ឋមន្រ្តីរដ្ឋាភិបាល គណៈកម្មការជាតិដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំង Covid-19 និងមាត្រាក្នុងច្បាប់ពាក់ព័ន្ធនានា។

        សេចក្ដីសម្រេចនេះមានសុពលភាពចាប់ពីថ្ងៃទី១មេសា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ