នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមអនុញ្ញាតឲ្យបើកច្រករបៀងមួយ ចំនួនជាប់ជាមួយចិន

(VOVWORLD) - លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមបានយល់ស្របឲ្យបើកឡើងវិញនូវច្រករបៀងមួយចំនួនតាមសំណើរបស់គណៈកម្មាធិការប្រជាជនខេត្ត Lang Son និងក្រសួងឧស្សាហ-ពាណិជ្ជកម្ម។
ចំពោះច្រករបៀង និងផ្លូវលំឆ្លងដែនផ្សេងៗទៀតនៅលើខ្សែ ព្រំដែនគោក វៀតណាម-ចិន លោកនាយករដ្ឋមន្រ្តីអនុញ្ញាតឲ្យគណៈកម្មា ធិការប្រជាជនបណ្ដាខេត្តព្រំដែនពិចារណាបើកឡើងវិញយ៉ាងប្រុងប្រយ័ត្នដោយឈរលើស្ថានភាពជាក់ស្ដែងនៅតំបន់។ ការបើកឡើងវិញច្រករបៀង និងផ្លូវលំឆ្លងដែន ត្រូវគោរពគោលការណ៍គ្រប់គ្រងរបស់រដ្ឋស្ដីពី ច្រកទ្វារព្រំដែនគោក ពាណិជ្ជកម្មព្រំដែន ជាពិសេសគឺធានាដំណើរការគ្រប់ គ្រងជំងឺឆ្លង ហើយត្រឹមតែបើកឡើងវិញច្រករបៀង និងផ្លូវលំឆ្លង ដែន ដែលមានការដោះដូរបរិមាណទំនិញធំៗ ជាពិសេសគឺទំនិញកសិផល ជលផលនាំចេញរបស់វៀតណាមនិងវត្ថុធាតុដើមនាំចូលបម្រើផលិតកម្មក្នុងប្រទេសតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ