នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអញ្ជើញជាអធីបតីកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកុម្ភៈឆ្នាំ២០១៩

(VOVWORLD) -  នាព្រឹកថ្ងៃទី១ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតី សម័យប្រជុំរដ្ឋាភិបាលប្រចាំខែកុម្ភៈឆ្នាំ២០១៩។ អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្នុងខែកុម្ភៈនេះ មានព្រឹត្តិការណ៍លេចធ្លោចំនួនពីរ ដែលបានបក្សនិងរដ្ឋ ហើយជាពិសេសគឺរដ្ឋាភិបាល បានផ្តោតសំខាន់បញ្ជាណែនាំ ដើម្បីសម្រេចបានលទ្ធផលល្អបំផុត។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអញ្ជើញជាអធីបតីកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកុម្ភៈឆ្នាំ២០១៩ - ảnh 1នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថតៈ Chinhphu.vn) 

បង្អស់គឺការរៀបចំទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ២០១៩ ប្រ កបដោយភាពកក់ក្តៅ គ្រប់គ្រាន់និងបង្កើតឡើងបរិយាកាសសប្បាយរីករាយ សុភមង្គលនៅទូទាំងប្រទេស។ ព្រឹត្តិការណ៍លេចធ្លោមួយទៀតដែលលោកនាយករដ្ឋមន្ត្រីអញ្ជើញលើកឡើងគឺ កិច្ចការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាមេរិក-ស.ប.ប.កូរ៉េនៅទីក្រុងហាណូយ។ ថ្វីត្បិតតែពេលវេលាគឺប្រញាប់ប្រញាល់ណាស់ក៏ដោយ ប៉ុន្តែកិច្ចការត្រៀមរៀបចំយ៉ាងមត់ចត់ ធានាសុវត្ថិភាពដាច់ខាត ហើយឋានៈនិងតួនាទីរបស់ វៀតណាមត្រូវបានថ្នាក់ដឹកនាំអាមេរិកនិងកូរ៉េខាងជើង ក៏ដូចជាសាធារណមតិអន្តរជាតិវាយតម្លៃខ្ពស់។ ជាពិសេស វៀតណាមបានផ្សព្វផ្សាយទៅកាន់ពិភពលោក នូវរូបភាពប្រទេសវៀតណាមមួយដែលស្រឡាញ់សន្តិភាព និងសម្រេចបានសមិទ្ធិជាច្រើន ក្នុងកិច្ច ការផ្លាស់ប្តូរថ្មីនិងធ្វើសមាហរណកម្មអន្តរជាតិ។ ពីលទ្ធផលនោះ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់កម្មាភិបាល ក្រ សួងស្ថាប័នពាក់ព័ន្ធ ដែលបានបំពេញល្អនូវកិច្ចការត្រៀមរៀបចំព្រឹត្តិការណ៍ បើទោះបីជាពេលវេលាសម្រាប់ការរៀបចំគឺខ្លីក៏ដោយ។

លោកនាយករដ្ឋមន្ត្រីក៏បានចាត់ទុកថា ព្រឹត្តិការណ៍នៃកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកនេះ ទទួលបានលទ្ធផលវិជ្ជមានជាច្រើន បើកចេញទិសដៅថ្មីដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការសន្តិភាពនិងបន្តអនុវត្តន៍សេចក្តីសម្រេច របស់អង្គការសហប្រជាជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ