នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ជាមួយខេត្ត-ក្រុងទាំង ៦៣

(VOVWORLD) - នាព្រឹកថ្ងៃទី៣០ ខែកញ្ញា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាល និងតភ្ជាប់ប្រព័ន្ធអ៊ីនធឺណែតទៅកាន់ខេត្ត-ក្រុងទាំង ៦៣ ទូទាំងប្រទេស។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ជាមួយខេត្ត-ក្រុងទាំង ៦៣ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV)

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ប្រទេសជាតិបានឆ្លងផុតផ្លូវបីភាគបួននៃឆ្នាំ ២០២៣ ក្នុងបរិបទដែលស្ថានការណ៍អន្តរជាតិ និងតំបន់បន្តអភិវឌ្ឍន៍យ៉ាងស្មុគស្មាញ; ភាពលំបាក និងបញ្ហាប្រឈមច្រើនជាងឱកាស និងអត្ថប្រយោជន៍។ ក្នុងបរិបទនោះ ក្រោមការដឹកនាំរបស់បក្ស ការគ្រប់គ្រងរបស់រដ្ឋ និងការដឹកនាំយ៉ាងខ្លាំងក្លារបស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីរដ្ឋាភិបាល; ដោយមានការចូលរួមយ៉ាងខ្ជាប់ខ្ជួននៃប្រព័ន្ធនយោបាយទាំងមូល សហគមន៍ធុរកិច្ច និងប្រជាជនទូទាំងប្រទេស លទ្ធផលជាទូទៅគឺខែក្រោយមានភាពល្អប្រសើរជាងខែមុន លទ្ធផលនៃត្រីមាសបន្ទាប់គឺខ្ពស់ជាងត្រីមាសមុន ហើយសម្រេចបាននូវគោលដៅរួមដែលបានកំណត់។ ទន្ទឹមជាមួយគ្នានោះ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង កំណើនត្រូវបានលើកកម្ពស់ សមតុល្យសំខាន់ៗត្រូវបានធានា; សន្តិសុខសង្គម និងជីវភាពរបស់ប្រជាជនត្រូវបានធានា; កិត្យានុភាពនិងឋានៈអន្តរជាតិរបស់វៀតណាមបន្តត្រូវបានពង្រឹងនិងលើកកម្ពស់ដោយឥតឈប់ឈរ។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ជាមួយខេត្ត-ក្រុងទាំង ៦៣ - ảnh 2នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថត៖ VOV)

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ “នៅសល់តែ ៣ ខែទៀតនៃឆ្នាំ ២០២៣ ប៉ុណ្ណោះ ភារកិច្ចដែលនៅសេសសល់គឺធ្ងន់ធ្ងរណាស់ បញ្ហាលំបាក និងបញ្ហាប្រឈមខ្លាំង ប៉ុន្តែសេដ្ឋកិច្ចរបស់ប្រទេសជាតិកំពុងបង្ហាញសញ្ញានៃការស្តារឡើងវិញយ៉ាងវិជ្ជមាន។ ខ្ញុំសូមសំណូមពរដល់គ្រប់ថ្នាក់ សាខា និងមូលដ្ឋាន តាមស្មារតីនៃតួនាទី និងភារកិច្ចរបស់ខ្លួន ត្រូវមានភាពសកម្ម ភាពវិជ្ជមាន ទាន់ពេលវេលា តាមដានស្ថានការណ៍ឱ្យបានដិតដល់ និងដាក់ចេញភារកិច្ចជាក់ស្តែងសម្រាប់បំពេញភារកិច្ចដែលបានប្រគល់ជូន។ ស្មារតីគឺភាពវិជ្ជមាន សកម្ម ទាន់ពេលវេលា និងអាចបត់បែនបាននៅគ្រប់កម្រិត គ្រប់វិស័យ និងតាមមូលដ្ឋាន ជាពិសេសការងារសម្របសម្រួលត្រូវតែមានភាពស៊ីចង្វាក់ និងមានប្រសិទ្ធភាពជាង”។

អញ្ជើញថ្លែងមតិបញ្ចប់កិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់លើភារកិច្ចដំណោះស្រាយនាពេលខាងមុខ៖ តម្រូវការប្រតិបត្តិការបត់បែន សកម្ម ស៊ីសង្វាក់គ្នា និងចុះសម្រុងគ្នារវាងបណ្តាគោលនយោបាយ ជាពិសេសគោលនយោបាយសារពើពន្ធ រូបិយប័ណ្ណ; ជំរុញការបញ្ចេញទុនវិនិយោគសាធារណៈ ស្តារការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងខ្លាំងក្លា; អនុវត្តន៍យ៉ាងល្អនូវកម្មវិធីគោលដៅជាតិ។ ទន្ទឹមនឹងនោះ ធានា ទំនិញសំខាន់ៗ និងសន្តិសុខស្បៀងជាតិ; ជំរុញកំណែទម្រង់រដ្ឋបាល និងជំរុញការផ្លាស់ប្តូរឌីជីថលជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ