នាយករដ្ឋមន្ត្រីរុស្ស៊ីសន្យាការពារខឿនសេដ្ឋកិច្ចចំពោះវិធានការដាក់ទណ្ឌកម្ម របស់ប្រទេសលោកខាងលិច
(VOVWORLD) -តាមលោករូបនេះថា៖ កាយវិការពោលខាងលើគឺមិនត្រឹមតែបង្កសម្ពាធចំពោះសហគ្រាសរបស់រុស្ស៊ីនៅក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងសហគ្រាសនៅឯបរទេសទៀតផង។
នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev |
នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev បានចាត់ទុកថា៖ រាល់វិធានការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក ដែលប្រឆាំងនឹងរុស្ស៊ី គឺជាកាយវិការខុសច្បាប់ ខណៈពេលដែលដោះស្រាយបញ្ហានយោបាយដោយវិធានការសេដ្ឋកិច្ច។ ថ្លែងមតិនាថ្ងៃទី ១៧ មេសា លោក Dmitry Medvedev បានចាត់ទុកថា៖ ការដោះស្រាយបញ្ហានយោបាយដោយវិធានការសេដ្ឋកិច្ចគឺជាកាយវិការប្រកូតប្រជែងមិនយុត្តិធម៌ និងមិនអាចទទួលយកបានឡើយ។ តាមលោករូបនេះថា៖ កាយវិការពោលខាងលើគឺមិនត្រឹមតែបង្កសម្ពាធចំពោះសហគ្រាសរបស់រុស្ស៊ីនៅក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងសហគ្រាសនៅឯបរទេសទៀតផង។ លោកបានអះអាងសារជាថ្មីថា៖រុស្ស៊ីនឹងជួយឧបត្ថម្ភដល់សហគ្រាស់ដែលរងផលប៉ះពាល់ពីវិធានការដាក់ទណ្ឌកម្មនេះផងដែរ៕