នាយករដ្ឋមន្ត្រីលោក Nguyen Tan Dungធ្វើជាអធិបតីពិធីជប់លៀងអំណរសារទសហគមន៍អាស៊ាននិងឆ្នាំវកអដ្ឋស័ក២០១៦

នាយករដ្ឋមន្ត្រីលោក Nguyen Tan Dungធ្វើជាអធិបតីពិធីជប់លៀងអំណរសារទសហគមន៍អាស៊ាននិងឆ្នាំវកអដ្ឋស័ក២០១៦ - ảnh 1
ទិដ្ឋភាពនៃពិធី (រូបថតៈ VGP/Nhật Bắc)


(VOVworld)- នាយប់ថ្ងៃទី១០មករានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung និងភរិយាបានអញ្ជើញជាអធិបតីភាពពិធីជប់ លៀង
អំណរសារទរសហគមន៍អាស៊ាននិងឆ្នាំថ្មីឆ្នាំវកអដ្ឋស័ក២០១៦។ ថ្លែងមតិនៅ ក្នុង
ពិធីនេះ នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បានអះអាងថា ឆ្នាំ២០១៥ ជាឆ្នាំគូសសញ្ញាការដែលវៀតណាមសម្រេចប្រកបដោយជោគជ័យនូវដំណាក់ កាល៥ឆ្នាំអនុវត្តគោលមាគ៌ានៃមហាសន្និបាតបក្សលើកទី១១ និងផែនការអភិ វឌ្ឍន៍សេដ្ឋកិច្ចសង្គម ២០១១-២០១៥ ជាពិសេសម៉ាក្រូសេដ្ឋកិច្ចស្ថិរភាពជាសារ
វ័ន្ត ម្ចាស់ការអតិផលរណា និងកំណើន GDP ទទួលបានជិត៦,៧% ជាកម្រិត
ខ្ពស់បំផុតនារយៈពេល៥ឆ្នាំកន្លងទៅ។ វៀតណាមក៏បានម្ចាស់ការ ជម្រុញការ
ធ្វើសមាហរណកម្មអន្តរជាតិ ជាពិសេសធ្វើសមាហរណកម្មសេដ្ឋកិច្ច ។​ វៀត
ណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចំនួន ១០ ជាមួយដៃគូនានាផងដែរ។ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បាន អះអាង
ថា៖

        “ទំនាក់ទំនងកិច្ចការបរទេសរបស់វៀតណាមបានពង្រឹងនិងពង្រីកពីមួយថ្ងៃ
ទៅមួយថ្ងៃ បង្កើតឡើងក្របខ័ណ្ឌទំនាក់ទំនងដៃគូជាមួយប្រទេសស្ទើតែទាំង អស់
ក្នុងតំបន់និងលើពិភពលោក ជម្រុញកិច្ចសហប្រតិបត្តិការមិត្តភាពដោយ ឈរ
លើការគោរពអធិបតេយ្យភាព ផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅ មក
និងគោរពច្បាប់អន្តរជាតិ។​តាមនោះ ឋានៈរបស់ប្រទេសជាតិត្រូវបានលើកកំពស់ ហើយវៀតណាមកាន់តែម្ចាស់ការរួមចំណែកចូលក្នុងរាល់បញ្ហាទាក់ទិនដល់ សន្
តិភាព ស្ថិរភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់និងលើពិភពលោក”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ