នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ចូលរួមពិធីរំលឹកខួពអនុស្សាវរីយ៍លើកទិ២៥ទិវាបង្កើតខេត្ត Soc Trang

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc  ចូលរួមពិធីរំលឹកខួពអនុស្សាវរីយ៍លើកទិ២៥ទិវាបង្កើតខេត្ត Soc Trang - ảnh 1
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc  ចូលរួមពិធីរំលឹកខួពអនុស្សាវរីយ៍លើកទិ២៥ទិវាបង្កើតខេត្ត Soc Trang
(VOV)_ ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ទិវាបង្កើតខេត្ត Soc Trang ត្រូវបានប្រព្រឹត្តទៅនាយប់ថ្ងៃទី២២មេសា នៅទីក្រុង Soc Trang (ភាគខាងត្បូងវៀតណាម) ដោយមានការចូលរួមរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc រួមជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងប្រជាជនជាច្រើនកុះករ។ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ ខេត្តមានប្រពៃណីបដិវត្តន៍ដ៏អង់អាចក្លាហាន ក្រោយរយៈពេល២៥ឆ្នាំកសាងនិងអភិវឌ្ឍន៍ ខេត្ត Soc Trang ទទួលបានសមិទ្ធផលជាច្រើន លើគ្រប់វិស័យ។ ប៉ុន្តែ ដើម្បីសម្រេចគោលដៅដែលខេត្តបានដាក់ចេញគឺដល់ឆ្នាំ ២០២០ ក្លាយទៅជាខេត្តអភិវឌ្ឍន៍ខ្លាំង ក្នុងតំបន់វាលសណ្តរទន្លេ Cuu Long នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើថា៖ “ ខេត្តត្រូវពិនិត្យឡើងវិញការងាររៀបចំផែនការអភិវឌ្ឍន៍ ដែលក្នុងនោះប្រមូលផ្តុំទៅលើការវិនិយោគគំរោងការណ៍ ហេដ្ឋារចនាសម្ព័ន្ធ ជំរុញថែមទៀតការតភ្ជាប់ជាមួយខេត្ត ទីក្រុងផ្សេងៗ ជាពិសេសគឺក្នុងតំបន់វាលសណ្តទន្លេ Cuu Long ដើម្បីរួមគ្នាអភិវឌ្ឍន៍៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ