នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយឯកអគ្គ រដ្ឋទូតនិងតំណាងស្ថាប័នអង្គទូត

(VOVWORLD) -នាព្រឹកថ្ងៃទី២៧កញ្ញា នៅខាងក្រៅសន្និសីទស្តីពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរ ភាពវាលសណ្តទន្លេ Cuu Long បន្សាំជាមួយបម្រែបម្រួលអាកាសធាតុ នាយករដ្ឋ មន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសំណេះ សំណាលជាមួយឯកអគ្គរដ្ឋទូតនិងតំណាងអង្គទូតមួយចំនួនប្រចាំនៅវៀតណាម។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយឯកអគ្គ រដ្ឋទូតនិងតំណាងស្ថាប័នអង្គទូត - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅវៀតណាមលោក Pereric Hogberg

នៅក្នុងបណ្តាជំនួបនេះ លោក Nguyen Xuan Phuc បានលើកច្បាស់ថា រដ្ឋាភិបាល វៀតណាម សូមថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការនិងការជួយឧបត្ថម្ភ ប្រកបដោយប្រសិទ្ធិភាពរបស់ប្រទេសទាំងអស់នេះ នឹងមានបំណងថា កម្មវិធីជួយ ឧបត្ថម្ភនេះបានរួមចំណែកសកម្មទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់វៀត ណាម ជាពិសេស លើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពល ការពារបរិស្ថាននិង ទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ។ ឈរលើស្មារតីនោះ នាយករដ្ឋមន្ត្រីសុំឲ្យឯកអគ្គរដ្ឋទូតនិងអង្គទូតទាំងអស់នេះ នឹងបន្តជួយឧបត្ថម្ភ វាលសណ្ត ទន្លេ Cuu Long បង្កើតផែនការអភិវឌ្ឍន៍សមស្របជាមួយប្រៀបខ្លាំងរបស់តំបន់ នីមួយៗ រួមចំណែកទៅក្នុងជោគជ័យរបស់សន្និសីទនិងជម្រុញទំនាក់ទំនងជាមួយ ប្រទេសនីមួយៗឲ្យកាន់តែជាក់ស្តែងប្រកបដោយប្រសិទ្ធិភាពជាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ