នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc៖ វៀតណាមតែងតែចាត់ទុកជប៉ុនជាដៃគូសំខាន់ជួរមុខ

(VOVWORLD) - វៀតណាមមានគោលបំណងរួមជាមួយប្រទេសជប៉ុន ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងទូលំទូលាយរវាងប្រទេសទាំងពីរផងដែរ។ 
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc៖ វៀតណាមតែងតែចាត់ទុកជប៉ុនជាដៃគូសំខាន់ជួរមុខ - ảnh 1លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc មានប្រសាសន៍ថា វៀតណាមនិងជប៉ុនចាំបាច់ត្រូវរឹតបន្តឹងកិច្ចសហប្រតិបត្តិការ ជាពិសេសគឺដំណាក់កាល ក្រោយ COVID តែម្តង (រូបថតៈ VGP)

នារសៀលថ្ងៃទី ៩ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងក្នុងជំនួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតជប៉ុនលោក Yamada Takio ដែលទើបមកទទួលបេសកកម្មការទូតនៅវៀតណាម នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាលតែងតែចាត់ទុកជប៉ុនជាដៃគូសំខាន់ជួរមុខនិងយូរអង្វែង។ ទន្ទឹមជាមួយគ្នានេះ  វៀតណាមមានគោលបំណងរួមជាមួយប្រទេសជប៉ុន ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងទូលំទូលាយរវាងប្រទេសទាំងពីរផងដែរ។ ដើម្បីធ្វើឱ្យស៊ីជម្រៅនិងអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តវៀតណាម - ជប៉ុនយ៉ាងទូលំទូលាយនាពេលខាងមុខ លោកនាយករដ្ឋមន្រ្តីបានអះអាងពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់ប្រទេសទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងដំណាក់កាល “ក្រោយជំងឺរាតត្បាត COVID-19”។

ជាមួយគ្នានេះ  ប្រទេសវៀតណាមត្រៀមខ្លួនទទួលស្វាគមន៍អ្នកជំនាញនិងវិនិយោគិនជប៉ុនចំនួន ៥០០ នាក់មកកាន់ប្រទេសវៀតណាម ដោយមានវិធានការចត្តាឡីស័កសមស្រប។ ផ្អែកលើការគ្រប់គ្រងដ៏ល្អនៃការរីករាលដាល COVID-19 នោះ វៀតណាមក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំសិក្ខាកាមវៀតណាមចំនួន ១០,០០០ នាក់ទៅកាន់ប្រទេសជប៉ុននិងទីក្រុងតូក្យូ ដែលជាគោលដៅដំបូងរបស់ខ្លួនក្រោយជំងឺរាតត្បាត។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc៖ វៀតណាមតែងតែចាត់ទុកជប៉ុនជាដៃគូសំខាន់ជួរមុខ - ảnh 2 ទិដ្ឋភាពនៃជំនួប (រូបថតៈ VGP)

ជាមួយនឹងការដែលរដ្ឋសភាវៀតណាមបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងសំខាន់ចំនួន ២ ជាមួយសហភាពអឺរ៉ុបគឺ EVFTA និង EVIPEA, លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា វៀតណាមចង់បានលំហូរទុនវិនិយោគដែលមានគុណភាពខ្ពស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យលោកឯកអគ្គរដ្ឋទូត ជម្រុញអាជីវកម្មជប៉ុនពង្រីកការវិនិយោគនិងអាជីវកម្មនៅវៀតណាម ក្នុងបរិបទដែលជប៉ុនកំពុងមានគោលការណ៍ធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ដោយហេតុនេះនឹងនាំជប៉ុនត្រឡប់មកជាវិនិយោគិនលេខ ១ នៅវៀតណាមវិញយ៉ាងឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ