នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកសម្ពោធរោង ចក្រ LG Display នៅទីក្រុង Hai Phong

(VOVWORLD) -នារសៀលថ្ងៃទី៤ធ្នូ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញ ចូលរួមពិធីសម្ពោធបើកឲ្យដំណើរការរោងចក្រ LG Display វៀតណាមនៅទីក្រុង Hai Phong។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកសម្ពោធរោង ចក្រ LG Display នៅទីក្រុង Hai Phong - ảnh 1 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកសម្ពោធរោង ចក្រ LG Display នៅទីក្រុង Hai Phong

នេះជាគំរោងការរបស់សម្ព័ន្ធក្រុមហ៊ុន LG Display (កូរ៉េខាងត្បូង) វិនិយោគលើវៀតណាមដោយមានទុនសរុប ១,៥ពាន់លានដុល្លា សម្រាប់ផលិត និងកែច្នៃផលិតផលអេក្រង់បច្ចេកវិទ្យាខ្ពស់។ គំរោងការនេះនឹងរួមចំណែកបង្កើន ការនាំចេញរបស់ទីក្រុង Hai Phong បន្ថែម៣ពាន់លាន ដុល្លាអាមេរិកក្នុងមួយឆ្នាំ។ អញ្ជើញថ្លែងមតិក្នុងពិធី លោក Nguyen Xuan Phuc បានលើកសរសើរចំពោះ សម្ព័ន្ធក្រុម LG Display ដែលបានមមា ញឹកកសាងរោងចក្រនិងចាត់ទុកថា គំរោងការបានរួមចំណែកជម្រុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-កូរ៉េខាង ត្បូងឲ្យកាន់តែអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ