នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី១៨៥ទិវាបង្កើតខេត្ត Hung Yen

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី១៨៥ទិវាបង្កើតខេត្ត Hung Yen - ảnh 1
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី១
ជូនខេត្ត Hung Yen (រូបថត៖VOV)

(VOVworld) - នាព្រឹកថ្ងៃទី១១ ធ្នូ ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១៨៥ទិវា
បង្កើតខេត្ត Hung Yen (១៨៣១-២០១៦) ត្រូវបានរៀបចំឡើងយ៉ាងមហោឡារឹកនៅ
ទីក្រុង Hung Yen ភាគខាងជើងវៀតណាម។នៅទីនេះ តាងនាមថ្នាក់ដឹកនាំ បក្ស រដ្ឋ
 នាយករដ្ឋមន្រ្តវៀតណាមលោក Nguyen Xuan Phuc បានប្រគល់គ្រឿង ឥស្សរិ
យយសឯករាជ្យថ្នាក់ទី១ជូនបក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Hung Yen ដើម្បី
ទទួលស្គាល់នូវគុណូបការៈរបស់ខេត្តក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស។
អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្រ្តីចាត់ទុកថា នា ពេលខាងមុខ ខេត្ត
 Hung Yen ត្រូវខំប្រឹងប្រែងទទួលបានកំណើនលឿន និរន្តរភាពដោយផ្សាភ្ជាប់នឹង
ការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន៖
“ជាខេត្តដែលមានទីតាំងងាយស្រួលដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច មានអំណោយ
ផលធម្ម ជាតិនិងសង្គមដ៏វិជ្ជមាន ជាពិសេសគឺច្រកទ្វារនៃរដ្ឋធានី នាពេលខាងមុខ
 ខេត្ត Hung Yen ចាំបាច់ត្រូវពង្រីកឧត្តមភាព សក្ដានុភាព ជំនះពុះពារលើការលំបាក
 សាកល្បង។ខេត្តត្រូវទាក់ទាញនិងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវគ្រប់
ប្រភពកម្លាំង អនុវត្តន៍ដោយព្រមៗគ្នានូវដំណោះស្រាយ ខំប្រឹងប្រែងអនុវត្តន៍
ប្រកបដោយជោគជ័យនូវគោលដៅ ភារកិច្ចដែលបានដាក់ចេញ ដើម្បីក្លាយទៅ
ជាខេត្តសម្បូរធូរធានិងអារិយធម៌”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ