នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរ ទេសកូរ៉េខាងត្បូង

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរ ទេសកូរ៉េខាងត្បូង - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េ ខាងត្បូង លោក Yun Byung-se ដែលកំពុងបំពេញទស្សនកិច្ចការងារ ជាផ្លូវការនៅវៀតណាម

(VOVworld)-នារសៀលថ្ងៃទី២០មិនា នៅទីស្នាក់ការដ្ឋាភិបាល នាយករដ្ឋមន្ត្រី
លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េ
ខាងត្បូង លោក Yun Byung-se ដែលកំពុងបំពេញទស្សនកិច្ចការងារ ជាផ្លូវការ
នៅវៀតណាម។​នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានអះអាង ថា
រដ្ឋាភិបាលនិងប្រជាជនវៀតណាមជានិច្ចកាលផ្តោតការយកចិត្តទុកដាក់ក្នុងការ
 បង្កើនទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយកូរ៉េខាងត្បូង។
នាយក រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកច្បាស់ថា វៀតណាមស្វាគម
ន៍និង ត្រៀមជាស្រេចរួមដំណើរនិងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាស
បរទេស ក្នុងនោះមានកូរ៉េខាងត្បូងមកធ្វើការវិនិយោគប្រកបដោយប្រសិទ្ធភាព
យូរអង្វែងនៅ វៀតណាម។ ហើយវៀតណាមត្រៀមខ្លួនជាស្រេចរួមជាមួយភាគី
កូរ៉េខាងត្បូងអនុ វត្តប្រកបដោយជោគជ័យនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
វៀតណាម-កូរ៉េខាងត្បូង រក្សាទំហំពាណិជ្ជកម្មឲ្យអភិវឌ្ឍន៍ស្ថិរភាព ខិតខំទទួល
បានគោលដៅ៧០ពាន់លាន ដុល្លារអាមេរិកឬខ្ពស់ជាងគឺ១០០លានដុល្លារអា
មេរិកនាឆ្នាំ២០២០។ រួមជាមួយគ្នា នោះ គឺបង្កើនកិច្ចសហប្រតិបត្តិការជួបប្រា
ស្រ័យវប្បធម៌ អប់រំនិងទេសចរណ៍ ជា ពិសេសបង្កើនការគាំទ្រគ្នាទៅវិញទៅមក
លើបណ្តាវេទិកាតំបន់និងអន្តរជាតិ។

        រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Yun Byung-se បានជឿ
ជាក់ថា វៀតណាមនឹងរៀបចំប្រកបដោយជោគជ័យឆ្នាំ APEC ២០១៧។ កូរ៉េខាង
 ត្បូងរំពឹងទុកថា នឹងអភិវឌ្ឍន៍ខ្លាំងថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយវៀត
ណាម រួមចំណែកធានាសន្តិភាព ស្ថិរភាពក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ