នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយសហគ្រាសនូវែលសេឡង់

(VOVWORLD) -ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសនូវែលសេឡង់ នាល្ងាចថ្ងៃទី ១៣ខែមិនា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយ ថ្នាក់ដឹកនាំសហគ្រាសធំៗមួយចំនួនរបស់នូវែលសេឡង់។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយសហគ្រាសនូវែលសេឡង់ - ảnh 1នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្មនូវែលសេឡង់

ក្នុងជំនួបជាមួយថ្នាក់ដឹកនាំ ធនាគារទុកបម្រុងនូវែលសេឡង់ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យធនាគារ ជម្រុញកិច្ច សហប្រតិបត្តិការ ចែករំលែកជាមួយធនាគារដ្ឋវៀតណាមលើ វិស័យមួយចំនួន ក្នុងនោះមានការកសាងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងជួយ បណ្តុះបណ្តាល លើកកម្ពស់សមត្ថភាពសម្រាប់បុគ្គលិកធនាគារ។

        ក្នុងជំនួបជាមួយថ្នាក់ដឹកនាំមជ្ឈមណ្ឌលពាណិជ្ជកម្មនូវែលសេ ឡង់ លោក Nguyen Xuan Phuc បានគាំទ្រចំពោះការចុះហត្ថលេខាលើកិច្ចសន្យាសហប្រតិបត្តិ ការយុទ្ធសាស្ត្រ រវាងក្រុមហ៊ុនភាគហ៊ុន SOVICO របស់វៀតណាមជាមួយមជ្ឈមណ្ឌល ពាណិជ្ជកម្មនូវែលសេ ឡង់។

        ក្នុងជំនួបជាមួយថ្នាក់ដឹកនាំមហាវិទ្យាល័យ Auckland (AUT) នា យករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យសាលា បន្តផ្តោតការយកចិត្តទុកដាក់និងបង្ក លក្ខណៈងាយស្រួលសម្រាប់និស្សិតវៀត ណាមជាង ៤០០នាក់កំពុងបំពេញការសិក្សា នៅសាលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ