នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ទទួលជួបគណៈប្រតិភូជាថ្នាក់ដឹកនាំក្រសួងកសិកម្មនៃប្រទេសនានា

(VOVWORLD) - នារសៀលថ្ងៃទី ២៤ មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបជាមួយគណៈប្រតិភូជាថ្នាក់ដឹកនាំក្រសួងកសិកម្ម នៃបណ្តាប្រទេសចូលរួមសន្និសីទពិភព លោក លើកទី ៤ ស្តីពីប្រព័ន្ធស្បៀងអាហារនិរន្តរភាព (SFS) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃ ២៤ មេសានេះរហូតដល់ថ្ងៃព្រហស្បតិ៍ទី ២៧មេសា នៅទីក្រុងហាណូយ។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ទទួលជួបគណៈប្រតិភូជាថ្នាក់ដឹកនាំក្រសួងកសិកម្មនៃប្រទេសនានា - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងប្រធានគណៈប្រតិភូមកពីប្រទេសនានាបានចូលរួមសន្និសីទសកលលើកទី ៤ ស្តីពីប្រព័ន្ធអាហារនិរន្តរភាព (រូបថត៖ Duong Giang/TTXVN)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមានប្រសាសន៍ថា ផ្តើមពីប្រទេសមានវិស័យកសិកម្មមិនសូវអភិវឌ្ឍន៍ ត្រូវនាំចូលស្បៀងអាហារ  បច្ចុប្បន្ននេះ វៀតណាមបានក្លាយទៅជាប្រទេសនាំចេញកសិផល-រុក្ខាប្រមាញ់-នេសាទឈានមុខគេលើពិភព លោក ជាមួយនឹងចំណូលប្រចាំឆ្នាំមុន សម្រេចបានជាង ៥៣ ពាន់លានដុល្លារអាមេរិក ទាក់ទងផ្ទាល់ដល់ប្រទេស និងតំបន់ដែនដីជុំវិញពិភពលោកចំនួន ១៩៦។ លោកនាយករដ្ឋមន្ត្រីបានស្នើថា ប្រទេសកំពុងអភិវឌ្ឍន៍បង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង ដែលក្នុងនោះ វៀតណាមមានឆន្ទៈចែករំលែកបទពិសោធន៍ និងសហប្រតិបត្តិការជាមួយបណ្តាប្រទេស ក្នុងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ; ធានាសន្តិសុខស្បៀងតាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង កិច្ច សហប្រតិបត្តិការត្រីភាគី ដោយមានការគាំទ្រ និងភាពជាដៃគូអន្តរជាតិ ទាំងទ្វេភាគី និងពហុភាគី។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើភាគីពាក់ព័ន្ធបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់សកលប្រកបដោយស្ថិរភាព លើគោលការណ៍នៃការគោរព និងការចែករំលែកគ្នាទៅវិញទៅមក ការពង្រឹងតួនាទី និងការគាំទ្រសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ការផ្លាស់ប្តូរប្រព័ន្ធស្បៀងអាហារ  តាមទិសដៅបៃតង ស្អាត សរីរាង្គ។

ថ្នាក់ដឹកនាំក្រសួងកសិកម្មមកពីបណ្តាប្រទេសបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត និងគោលដៅរបស់វៀតណាមក្នុងការប្រែក្លាយប្រព័ន្ធស្បៀងអាហារទៅជាប្រព័ន្ធអាហារដែលមានតម្លាភាព និរន្តរភាព សម្របខ្លួនជាមួយនឹងការប្រែប្រួលអាកាសធាតុ ប្រកបដោយបរិយាប័ន្ន។ ថ្នាក់ដឹកនាំក្រសួងកសិកម្មនៃប្រទេសផ្សេងទៀតបានយល់ស្របតាមសំណើកិច្ចសហប្រតិបត្តិការរបស់នាយករដ្ឋមន្ត្រីវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ