នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងស្ថានការណ៍គ្រាអាសន្ននៃសហព័ន្ធរុស្ស៊ី

(VOVWORLD) - នារសៀលថ្ងៃទី ៩ វិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយលោកឧត្តមសេនីយឯក Kurenkov Aleksandr Vyacheslavovich រដ្ឋមន្ត្រីក្រសួងស្ថានការណ៍គ្រាអាសន្ននៃសហព័ន្ធរុស្ស៊ី ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងស្ថានការណ៍គ្រាអាសន្ននៃសហព័ន្ធរុស្ស៊ី - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបលោកឧត្តមសេនីយ៍ឯក Kurenkov Aleksandr Vyacheslavovich រដ្ឋមន្ត្រីក្រសួងស្ថានការណ៍គ្រាអាសន្ននៃសហព័ន្ធរុស្ស៊ី  (រូបថត៖ VGP/Nhat Bac)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយសហព័ន្ធរុស្ស៊ី; ស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់ និងដាក់ឲ្យដំណើរការយន្តការសហប្រតិបត្តិការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព ជាពិសេសយន្តការគណៈកម្មាធិ ការអន្តររដ្ឋាភិបាល។ ភាគីទាំងពីរត្រូវបន្តជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាល; ជំរុញការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប; ជំរុញការវិនិយោគ ផ្តោតលើការអភិវឌ្ឍគម្រោងថ្មី; ស្រាវជ្រាវ និងបង្កើតផែនការជាក់ស្តែង ដើម្បីបើកជើងហោះហើរត្រង់ឡើងវិញក្នុងពេលឆាប់ៗនេះ រវាងរដ្ឋធានីនៃប្រទេសទាំងពីរ។

លោករដ្ឋមន្ត្រី Kurenkov Aleksandr Vyacheslavovich បានជម្រាបជូនលោកនាយករដ្ឋមន្ត្រី Pham Minh Chinh អំពីលទ្ធផលនៃកិច្ចពិភាក្សាដ៏ល្អរវាងលោក និងរដ្ឋមន្ត្រីក្រសួងនគរបាលលោក To Lam នាព្រឹកថ្ងៃដដែល។ តាមនោះ ភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ;  ការបណ្តុះបណ្តាលបុគ្គលិក; ផ្លាស់ប្តូរឯកសារវិទ្យាសាស្ត្រ ផ្ទេរបច្ចេកវិទ្យា រួមចំណែកពូនជ្រុំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - រុស្ស៊ី ឲ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ