នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ ផ្តោតអាទិភាពលើការដោះស្រាយការលំបាកសម្រាប់ផលិតកម្ម និងអាជីវកម្ម ធានាកំណើនប្រមាណ ៦,៥%

(VOVWORLD) - នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានឲ្យដឹងថា ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែមិថុនាបន្តមាននិន្នាការវិជ្ជមាន ម៉ាក្រូសេដ្ឋកិច្ចបន្តមានស្ថិរភាព; អតិផរណាស្ថិតនៅក្រោមការគ្រប់គ្រង; កំណើនត្រូវបានលើកកម្ពស់; តុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ចត្រូវបានធានា; ជីវភាពរស់នៅរបស់ប្រជាជនបន្តត្រូវបានកែលំអ; កិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិត្រូវបានជំរុញយ៉ាងខ្លាំង។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ ផ្តោតអាទិភាពលើការដោះស្រាយការលំបាកសម្រាប់ផលិតកម្ម និងអាជីវកម្ម ធានាកំណើនប្រមាណ ៦,៥% - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី៤ ខែកក្កដា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានដឹកនាំកិច្ចប្រជុំអនឡាញរវាងរដ្ឋាភិបាលជាមួយមូលដ្ឋាន និងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមិថុនា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះគឺសំដៅវាយតម្លៃស្ថានភាពសេដ្ឋកិច្ច-សង្គមក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៣ កំណត់ភារកិច្ច និងដំណោះស្រាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនាពេលខាងមុខ។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ ផ្តោតអាទិភាពលើការដោះស្រាយការលំបាកសម្រាប់ផលិតកម្ម និងអាជីវកម្ម ធានាកំណើនប្រមាណ ៦,៥% - ảnh 2នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ថ្លែងនៅកិច្ចប្រជុំអនឡាញរវាងរដ្ឋាភិបាលជាមួយមូលដ្ឋាន និងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមិថុនា ឆ្នាំ២០២៣។ (រូបថត៖ VOV)

ថ្លែងមតិបើកកិច្ចប្រជុំ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានឲ្យដឹងថា ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែមិថុនាបន្តមាននិន្នាការវិជ្ជមាន ម៉ាក្រូសេដ្ឋកិច្ចបន្តមានស្ថិរភាព; អតិផរណាស្ថិតនៅក្រោមការគ្រប់គ្រង; កំណើនត្រូវបានលើកកម្ពស់; តុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ចត្រូវបានធានា; ជីវភាពរស់នៅរបស់ប្រជាជនបន្តត្រូវបានកែលំអ; កិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិត្រូវបានជំរុញយ៉ាងខ្លាំង។

ទាក់ទិននឹងភារកិច្ច និងដំណោះស្រាយសំខាន់ៗក្នុងត្រីមាសទី៣ ឆមាសទី២នៃឆ្នាំ២០២៣ និងនាពេលខាងមុខ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ ផ្ដោតអាទិភាព លើការដោះស្រាយការលំបាកសម្រាប់ផលិតកម្ម និងអាជីវកម្ម ជាពិសេសផ្តល់អាទិភាពដល់កំណើនដោយផ្សាភ្ជាប់នឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាកំណើនប្រមាណ ៦,៥% និងអតិផរណាប្រមាណ៤,៥% ក៏ដូចជាធានាជីវភាពរស់នៅរបស់ប្រជាជនផងដែរ។ បន្តអនុវត្តន៍គោលនយោបាយរូបិយវត្ថុដោយភាពម្ចាស់ការនិងបត់បែន។ ពន្លឿនការបើកចំណាយទុនវិនិយោគសាធារណៈ; ទន្ទឹមនឹងនេះ បង្កើតលក្ខខណ្ឌអំណោយផលទាំងអស់ ដើម្បីទាក់ទាញការវិនិយោគឯកជន ការវិនិយោគបរទេស ជាពិសេសគម្រោងវិនិយោគក្នុងទម្រង់ភាពជាដៃគូសាធារណៈ-ឯកជន (PPP)។ ទាក់ទិននឹងការនាំចេញ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបង្កើនកាផ្សព្វផ្សាយពាណិជ្ជកម្ម រក្សាយ៉ាងរឹងមាំនូវទីផ្សារប្រពៃណីដែលមានស្រាប់ និងពង្រីកទីផ្សារថ្មី ហើយមានដំណោះស្រាយកែលម្អគុណភាពនៃផលិតផលនាំចេញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ