នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មកដល់ទីក្រុងឌូបៃ ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំ COP២៨

(VOVWORLD) - ទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី និងលោកជំទាវភរិយានៅឯព្រលានយន្តហោះ មានតំណាងគណៈកម្មាធិការរៀបចំកិច្ចប្រជុំ COP២៨; តំណាងក្រសួងការបរទេស UAE; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ UAE លោក Nguyen Manh Tuan រួមទាំងកម្មាភិបាល និងបុគ្គលិកស្ថានទូតមួយចំនួន។

បន្ទាប់ពីបញ្ចប់ដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសទួរគីដោយជោគជ័យរួចមក នាយប់ថ្ងៃទី៣០ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) យន្តហោះដឹកលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកជំទាវភរិយា រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Al Makhtoum ទីក្រុងឌូបៃ នៃបណ្តាប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) ដោយចាប់ផ្តើមដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូលសកម្មភាពអាកាសធាតុពិភពលោកក្នុងក្របខណ្ឌនៃកិច្ចប្រជុំលើកទី ២៨  នៃអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៨)។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មកដល់ទីក្រុងឌូបៃ ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំ COP២៨ - ảnh 1ពិធីទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី និងលោកជំទាវភរិយានៅឯព្រលានយន្តហោះ Al Maktoum របស់UAE។ រូបថត៖ Duong Giang/TTXVN

ទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី និងលោកជំទាវភរិយានៅឯព្រលានយន្តហោះ មានតំណាងគណៈកម្មាធិការរៀបចំកិច្ចប្រជុំ COP២៨; តំណាងក្រសួងការបរទេស UAE; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ UAE លោក Nguyen Manh Tuan រួមទាំងកម្មាភិបាល និងបុគ្គលិកស្ថានទូតមួយចំនួន។

យោងតាមកាលវិភាគដែលរំពឹងទុកនោះ នាព្រឹកថ្ងៃទី១ ខែធ្នូ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានទទួលជួបរដ្ឋមន្ត្រីក្រសួងធនធានមនុស្ស UAE និងរដ្ឋមន្ត្រីសេដ្ឋកិច្ច UAE Abdulla Bin Touq Al-Marri មុនពេលចាកចេញពីមជ្ឈមណ្ឌលសន្និសីទ COP២៨ និងចូលរួមពិធីបើកកិច្ចប្រជុំ។

នារសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីវៀតណាមបានធ្វើជាសហប្រធានព្រឹត្តិការណ៍ “ប្រមូលផ្តុំហិរញ្ញវត្ថុដើម្បីអនុវត្តការប្តេជ្ញាចិត្តរបស់វៀតណាមស្តីពីបម្រែបម្រួលអាកាសធាតុ”។

ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅ UAE ប្រមុខរដ្ឋាភិបាលវៀតណាមនឹងជួបធ្វើការ  ជាមួយថ្នាក់ដឹកនាំអង្គការអន្តរជាតិ និងសាជីវកម្មធំៗ របស់ UAE  អញ្ជើញចូលរួម និងថ្លែងមតិនៅវេទិកាធុរកិច្ចវៀតណាម - UAE ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ