នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញចូលរួមសន្និសីទការទូតលើកទី៣២

(VOVWORLD) - នាព្រឹកថ្ងៃទី ២១ ខែធ្នូ ក្រសួងការបរទេសវៀតណាម បានរៀបចំសម័យប្រជុំពេញអង្គស្តីពីការទូតសេដ្ឋកិច្ចបម្រើការអភិវឌ្ឍប្រទេសជាតិក្នុងក្រប ខ័ណ្ឌនៃសន្និសីទការទូតលើកទី៣២ តាមទម្រង់រួមបញ្ចូលការផ្សាយផ្ទាល់ និងតាមអនឡាញ។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញចូលរួមសន្និសីទការទូតលើកទី៣២ - ảnh 1នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងក្នុងសន្និសីទ (រូបថត៖ Duong Giang-TTXVN)

ថ្លែងមតិក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងជោគជ័យរបស់កងកម្លាំងការទូត និងកិច្ចការបរទេសនាពេលថ្មីៗនេះ ជាមួយនឹងសមិទ្ធិផលលេចធ្លោជាច្រើន ជាពិសេសគឺបង្កើតបរិយាកាសសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ។ លោកនាយករដ្ឋមន្ត្រីបានស្នើនូវការងារមួយចំនួនសម្រាប់វិស័យការបរទេស និងស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តការទូតសេដ្ឋកិច្ច។

“បន្តរៀបចំស្ថាប័ន និងនិងអនុវត្តន៍ជាក់ស្តែងរាល់ការបញ្ជាណែនាំរបស់បក្ស រដ្ឋ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីណែនាំលេខ ១៥ របស់លេខាធិការដ្ឋាន និងសេចក្តីសម្រេចចិត្តលេខ ២១ របស់រដ្ឋាភិបាលស្តីពីការទូតសេដ្ឋកិច្ច ដោយឈរ លើមូលដ្ឋាននៃនវានុវត្តន៍    វិធីសាស្ត្រអភិក្រម ដើម្បីជំរុញតួនាទីជាមជ្ឈភាពរបស់សេដ្ឋកិច្ច។ កែលម្អយន្តការ ជំរុញកិច្ចសហប្រតិបត្តិការ កំណត់ការប្តេជ្ញាចិត្តសេដ្ឋកិច្ច និងពិនិត្យដំណើរការអនុវត្តការសន្យាដែលបានចុះហត្ថលេខា។ ធ្វើពិពិធកម្មទីផ្សារ ផលិតផល និងខ្សែសង្វាក់ផ្គត់ផ្គង់។ ផ្តោតលើការទាញយកសក្តានុពលនៃទីផ្សារមជ្ឈិមបូព៌ា អាហ្វ្រិក អាមេរិកខាងត្បូង និងទីផ្សារហាឡាល។ លើកកម្ពស់ភាពជឿជាក់លើខ្លួនឯង ការពឹងផ្អែកលើខ្លួនឯង និងការច្នៃប្រឌិតយ៉ាងសកម្ម។ ពង្រឹងការសម្របសម្រួល និងទំនាក់ទំនងជាមួយវិស័យ និងមូលដ្ឋានក្នុងស្មារតី "យកអាជីវកម្ម និងមូលដ្ឋានជាមជ្ឈមណ្ឌលសេវាកម្ម”។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh។

អង្គសន្និសិទ្ធបានពិភាក្សា និងស្នើរវិធានការដើម្បីធ្វើសមកាលកម្ម ប្រកបដោយភាពច្នៃប្រឌិត និងមានប្រសិទ្ធភាពអនុវត្តសកម្មភាពការទូតសេដ្ឋកិច្ច បង្កើតកម្លាំងចលករដ៏រឹងមាំសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាពរបស់ប្រទេសជាតិក្នុងដំណាក់កាលថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ