នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញជួបធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មទូរគមនាគមន៍យោធា (Viettel)

(VOVWORLD) - នាព្រឹកថ្ងៃទី៩ មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទៅទស្សនា និងជួបធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មទូរគមនាគមន៍យោធា (Viettel)។ 
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញជួបធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មទូរគមនាគមន៍យោធា (Viettel) - ảnh 1ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ VOV)

អញ្ជើញទស្សនាកន្លែងស្រាវជ្រាវ និងផលិតនូវផលិតផលបច្ចេកវិទ្យាខ្ពស់របស់ Viettel ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងផលិតផលស៊ីវិល  លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើថា៖ “ខ្ញុំសូមស្នើឲ្យ Viettel ចាំបាច់ត្រូវត្រួសត្រាយលើវិស័យចំនួន ៣។ ដំណើរត្រួសត្រាយទីមួយគឺត្រូវមានការច្នៃប្រឌិត ជាពិសេសវិទ្យាសាស្ត្របច្ចេកវិទ្យាខ្ពស់ និងផលិតបន្ទះឈីបអេឡិចត្រូនិចសម្រាប់ការពារជាតិ និងសន្តិសុខ។ ដំណើរត្រួសត្រាយទីពីរ គឺដើរឈានមុខដោយហ៊ានគិត ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ។ ដំណើរត្រួសត្រាយទី ៣ គឺត្រូវដើរឈានមុខក្នុងដំណើរការគ្រប់គ្រង និងប្រើប្រាស់ធនធានរបស់រដ្ឋប្រកបដោយប្រសិទ្ធភាពសម្រាប់វិនិយោគក្នុងការអភិវឌ្ឍឧស្សាហកម្ម”។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងការពារជាតិ និងអង្គភាពពាក់ព័ន្ធបន្តយកចិត្តទុកដាក់ និងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មការពារជាតិឱ្យកាន់តែមានភាពជិតស្និទ្ធិ និងក្លាយទៅជាមុខព្រួញនៃឧស្សាហកម្មជាតិ ប្រកបដោយភាពរឹងមាំ សក្ដានុពល និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីបម្រើឱ្យគោលដៅ និងភារកិច្ចរបស់ប្រទេសជាតិក្នុងដំណាក់កាលថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ