នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញដឹក​នាំ​កិច្ចប្រជុំ​រដ្ឋាភិបាល​ប្រចាំ​ខែមេសា

(VOVWORLD) - ខឿនសេដ្ឋកិច្ចបន្តមានសន្ទុះអភិវឌ្ឍន៍វិជ្ជមានលើវិស័យទាំង ៣ គឺកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញដឹក​នាំ​កិច្ចប្រជុំ​រដ្ឋាភិបាល​ប្រចាំ​ខែមេសា - ảnh 1នាយករដ្ឋមន្ត្រីលោក Pham Minh Chinh (រូបថត៖ VOV)

នាព្រឹកថ្ងៃទី៤ ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានធ្វើជាអធិបតីកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមេសា។ កិច្ចប្រជុំនេះសំដៅផ្តោតសំខាន់លើការពិភាក្សាអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រចាំខែមេសា រយៈពេល ៤ ខែដើមឆ្នាំ ទិសដៅ ភារកិច្ចស្នូលក្នុងខែឧសភា និងពេលវេលាខាងមុខ រួមជាមួយនឹងខ្លឹមសារសំខាន់ៗមួយចំនួនទៀត ដូចជាការបើកចំណាយប្រាក់វិនិយោគសាធារណៈ និងកម្មវិធីគោលដៅជាតិទាំង ៣។

រាយការណ៍នៅកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung បានឲ្យដឹងថា ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែមេសាបន្តវិវឌ្ឍន៍វិជ្ជមាន ជាទូទៅប្រសើរជាងខែមីនា និងរយៈពេល៣ខែដើមឆ្នាំ ហើយជាទូទៅក្នុងរយៈពេល ៤ ខែដើមឆ្នាំ២០២៤ គឺសម្រេចបានលទ្ធផលល្អប្រសើរជាងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ លើគ្រប់វិស័យ។ ក្នុងនោះ ខឿនសេដ្ឋកិច្ចបន្តមានសន្ទុះអភិវឌ្ឍន៍វិជ្ជមានលើវិស័យទាំង ៣ គឺកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង តុល្យភាពធំៗត្រូវបានធានា។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ក្នុងខែមេសាបានកើនឡើង ០០,៧% បើធៀបនឹងខែមីនា។ អង្គការអន្តរជាតិ និងអ្នកជំនាញជាច្រើនបន្តវាយតំលៃខ្ពស់ចំពោះលទ្ធផល និងទស្សនវិស័យនៃសេដ្ឋកិច្ចវៀតណាម។

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានលើកច្បាស់ថា កិច្ចប្រជុំនេះមានគោលបំណងវាយតំលៃស្ថានភាពសេដ្ឋកិច្ច-សង្គម ក្នុងខែមេសា និងរយៈពេល ៤ ខែកន្លងទៅ;វិភាគ និងវាយតម្លៃលទ្ធផលដែលសម្រេចបាន ការលំបាក បញ្ហា ការជំពាក់ជំពិន មូលហេតុសត្យានុម័ត អត្តនោម័ត ជាពិសេសគឺមូលហេតុមកពីការដឹកនាំ សម្របសម្រួល ដើម្បីដកបទពិសោធន៍។

លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើមេរៀននៃការលើកកំពស់ទំនួលខុសត្រូវបុគ្គលជាពិសេសរបស់រដ្ឋមន្ត្រី ប្រមុខវិស័យ និងសមាជិករដ្ឋាភិបាល។

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថា នាពេលខាងមុខ ត្រូវព្យាករណ៍ឲ្យបានដិតដល់នូវសភាពការណ៍ ហើយតាមនោះដាក់ចេញភារកិច្ច និងដំណោះស្រាយ ដើម្បីសម្រេចភារកិច្ចឆ្នាំ២០២៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ