នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញទទួលជួបអនុប្រធានាធិបតីនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង Paul Mashatile

(VOVWORLD) - នារសៀលថ្ងៃទី ១៤ ធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយអនុប្រធានាធិបតីនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង Paul Mashatile ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញទទួលជួបអនុប្រធានាធិបតីនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង Paul Mashatile - ảnh 1នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងអនុប្រធានាធិបតីនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង Paul Mashatile (រូបថត៖ TTXVN)

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា លំហ និងសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅមានច្រើននៅឡើយ។ ដូច្នេះ លោកនាយករដ្ឋមន្ត្រីបានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបង្កើនទំនាក់ទំនង និងផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់; បង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ; ស្រាវជ្រាវ និងលើកកំពស់យន្តការសហប្រតិបត្តិការ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរត្រូវស្រាវជ្រាវនិងចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អាហ្វ្រិកខាងត្បូងឱ្យបានឆាប់; បើកទីផ្សារសម្រាប់ផលិតផលជាប្រៀបខ្លាំងរបស់គ្នាទៅវិញទៅមក ដូចជាផលិតផលកសិកម្ម គ្រឿងអេឡិចត្រូនិក វាយនភ័ណ្ឌ និងសម្លៀកបំពាក់; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបំប្លែងឌីជីថល បម្រែបម្រួលបៃតង ថាមពលកកើតឡើងវិញ សារធាតុរ៉ែ ឱសថ...។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យ អាហ្រ្វិកខាងត្បូងដើរតួជាស្ពានសម្រាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអាស៊ានជាមួយសហភាពអាហ្វ្រិក។

រីឯខ្លួនវិញ អនុប្រធានាធិបតីអាហ្រ្វិកខាងត្បូងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម និងគោលជំហរអន្តរជាតិខ្ពស់កាន់តែខ្លាំងឡើង ដោយអះអាងថា ដំណើរទស្សនៈកិច្ចនៅវៀតណាមលើកនេះ គឺជាព្រឹត្តិការដ៏សំខាន់មួយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសការស្វែងរកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការថ្មីៗ ជាក់ស្តែង និងមានប្រសិទ្ធភាពជាង។ អនុប្រធានាធិបតីអាហ្រ្វិកខាងត្បូង មានបំណងចង់ជំរុញទំនាក់ទំនងជាមួយវៀតណាមឡើងដល់កម្ពស់ថ្មី។

ថ្នាក់ដឹកនាំទាំងពីររូបបានយល់ព្រមលើកកម្ពស់ភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP); រួមគ្នាចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ក្នុងការប្រមូលធនធានហិរញ្ញវត្ថុសម្រាប់ដំណើរការនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ