នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ អនុវត្តន៍​ការងារ​សមាហរណកម្ម​អន្តរជាតិ និងកិច្ចការបរទេសការពារជាតិដោយសមកាលកម្ម ទូលំទូលាយ និងប្រកបដោយ​ប្រសិទ្ធភាព

(VOVWORLD) - សន្និបាតនេះត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការយោធាមជ្ឈិម ក្រសួងការពារប្រទេស សំដៅជ្រួតជ្រាប អនុវត្តន៍ និងបញ្ជាក់យ៉ាងច្បាស់លាល់ការបញ្ជាណែនាំរបស់ លោកអគ្គលេខាបក្ស Nguyen Phu Trong លេខាគណៈកម្មាធិការយោធាមជ្ឈិមនៅក្នុងសន្និបាតគណៈកម្មាធិការយោធាមជ្ឈិមលើកទី ៦។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ អនុវត្តន៍​ការងារ​សមាហរណកម្ម​អន្តរជាតិ និងកិច្ចការបរទេសការពារជាតិដោយសមកាលកម្ម ទូលំទូលាយ និងប្រកបដោយ​ប្រសិទ្ធភាព - ảnh 1នាយករដ្ឋមន្ត្រីលោក Pham Minh Chinh (រូបថត៖ qdnd.vn)

នាព្រឹកថ្ងៃទី៥ ខែកក្កដា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានងញ្ជើញចូលរួមសន្និបាតយោធា និងនយោបាយកងទ័ពទាំងមូល ដើម្បីវាយតំលៃការងារដឹកនាំភារកិច្ចយោធានិងការពារជាតិក្នុងឆមាសទី ១ និងអនុវត្តន៍ភារកិច្ចសម្រាប់ឆមាសទី ២ ឆ្នាំ ២០២៣។ សន្និបាតនេះត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការយោធាមជ្ឈិម ក្រសួងការពារប្រទេស សំដៅជ្រួតជ្រាប អនុវត្តន៍ និងបញ្ជាក់យ៉ាងច្បាស់លាល់ការបញ្ជាណែនាំរបស់ លោកអគ្គលេខាបក្ស Nguyen Phu Trong លេខាគណៈកម្មាធិការយោធាមជ្ឈិមនៅក្នុងសន្និបាតគណៈកម្មាធិការយោធាមជ្ឈិមលើកទី ៦។

អញ្ជើញថ្លែងក្នុងសន្និបាត នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានវាយតម្លៃថា នាពេលខាងមុខ ស្ថានភាពពិភពលោក និងតំបន់ត្រូវបានព្យាករណ៍ថានឹងបន្តមានភាពស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យកងទ័ពត្រូវបន្ត លើកកម្ពស់គុណភាព និងសមត្ថភាពប្រយុទ្ធ រក្សារបបត្រៀមប្រយុទ្ធឲ្យបានម៉ឺងមាត់ គ្រប់គ្រងដែនអាកាស សមុទ្រ ព្រំដែន សមុទ្រ ផ្ទៃក្នុង លំហអ៊ីនធឺណេត។ លោក នាយករដ្ឋមន្ត្រីបានស្នើឲ្យកងទ័ពម្ចាស់ការ សកម្ម អនុវត្តន៍ការងារសមាហរណកម្មអន្តរជាតិ និងកិច្ចការបរទេសការពារជាតិសមកាលកម្ម ទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពដោយអះអាងថា វៀតណាមប្រកាន់យ៉ាងខ្ជាប់ខ្ជួនអនុវត្តន៍គោលនយោបាយការពាជាតិ ៤ មិន៖ មិនចង់សម្ព័ន្ធភាពយោធា មិនសហការជាមួយប្រទេសមួយ ដើម្បីប្រឆាំងប្រទេសមួយទៀត មិនអនុញ្ញាតឱ្យបរទេសដាក់មូលដ្ឋានយោធា ឬប្រើប្រាស់ទឹកដីប្រឆាំងនឹងប្រទេសដទៃ មិនប្រើប្រាស់កម្លាំងហិង្សា ឬគំរាមកំហែងប្រើប្រាស់កម្លាំងហឹង្សាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ