នាយករដ្ឋមន្ត្រីលោក ហ្វាម មីញ ជីញស្នើឱ្យ Aramco ចូលរួមវិនិយោគក្នុងវិស័យចម្រាញ់ប្រេងនិងគីមីឥន្ធនៈនៅវៀតណាម
(VOVWORLD) - ក្នុងឱកាសចូលរួមកិច្ចប្រជុំគំនិតផ្តួចផ្តើមវិនិយោគនាពេលអនាគតលើក ទី៨ និងបំពេញទស្សនកិច្ចការងារនៅព្រះរាជា ណាចក្រអារ៉ាប៊ីសាអូឌីត នារសៀលថ្ងៃទី ២៩ តុលា នៅរដ្ឋធានី Riyadh នាយករដ្ឋមន្ត្រី វៀតណាម លោក ហ្វាម មីញ ជីញបានទទួលជួបលោក Amin Al-Nasser ប្រធាននិងជាអគ្គនាយកសាជីវកម្មប្រេងអារ៉ាប៊ីសាអូឌីត (Saudi Aramco)។
នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ និងលោក Amin Al-Nasser ប្រធាន និងជាអគ្គនាយកសាជីវកម្មប្រេងឧស្ម័ន្ធ Saudi Arabia (Saudi Aramco) (រូបថត៖ VOV) |
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ Saudi Aramco និងសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន្ធវៀតណាម (PVN) បន្តពិភាក្សាដើម្បីឈានដល់ការឯកភាពខ្ពស់ និងមានគម្រោងសហប្រតិបត្តិការជាក់ស្តែង។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យក្រុមហ៊ុន Aramco ចូលរួមវិនិយោគនៅវៀត ណាមក្នុងវិស័យប្រេងនិងឧស្ម័ន ជាពិសេសគម្រោងគីមីឥន្ធនៈដ៏ធំរបស់ វៀតណាម ព្រមទាំងអភិវឌ្ឍកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មលើវិស័យប្រេង ឧស្ម័ន និងផលិតផលគីមី ដូចជាប្រេងឆៅ ឧស្ម័នរាវ គ្រាប់ប្លាស្ទិកជាដើម។
រីឯខ្លួនវិញ ប្រធានក្រុមហ៊ុន Saudi Aramco លោក Amin Al-Nasser បានឲ្យដឹងថា លោកនឹងបន្តការចរចាយ៉ាងសកម្មជាមួយ PVN នឹងបញ្ជូនគណៈប្រតិភូមកកាន់ប្រទេសវៀតណាមដើម្បីធ្វើកិច្ចសហប្រតិបត្តិការ និងវិនិយោគជាមួយគម្រោងជាក់ស្តែងនានា ដូចដែលបានលោកនាយករដ្ឋមន្ត្រីលើកឡើងក្នុងជំនួប។
បន្ទាប់ពីជំនួបពិភាក្សា ក្រោមការធ្វើសាក្សីរបស់លោកនាយករដ្ឋមន្ត្រីហ្វាម មីញ ជីញ សម្ព័ន្ធក្រុមហ៊ុន PVN និងក្រុមហ៊ុន Saudi Aramco បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្មប្រេងនិងឧស្ម័ន។ អារ៉ាប៊ីសាអូឌីត Aramco គឺជាសហគ្រាសមួយក្នុងចំណោមសហគ្រាសដែលមានមាត្រដ្ឋាន និងប្រាក់ចំណូលច្រើនជាងគេក្នុងពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសរុបឈានដល់ជាង ៦៦០ពាន់លានដុល្លារអាមេរិក៕