នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី២១ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញបានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េប្រចាំនៅវៀតណាម Ri Sung Guk ដែលចូលជួបសម្តែងការគួរសមក្នុងឱកាសលោកចាប់ផ្តើមអាណត្តិបេសកកម្មការទូតនៅវៀតណាម។

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅវៀតណាម - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េប្រចាំនៅវៀតណាម Ri Sung Guk (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះប្រទេស កូរ៉េខាងជើងដែលបានបញ្ជូនអ្នកការទូតដែលមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងវិស័យកិច្ចការបរទេសមកធ្វើជាឯកអគ្គរដ្ឋទូតប្រចាំនៅ វៀតណាម ដោយហេតុនេះបង្ហាញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីហ្វាម មិញ ជិញបានស្នើថា ក្នុងអាណត្តិបេសកកម្មការទូតរបស់ខ្លួន លោកឯកអគ្គរដ្ឋទូត Ri Sung Guk នឹងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធរបស់វៀតណាម ដើម្បីបន្តពង្រឹងទំនុកចិត្តនយោបាយនិងការយោគយល់គ្នាទៅវិញទៅមក; សម្របសម្រួលអនុវត្តសកម្មភាពប្រកបដោយអត្ថន័យក្នុងឱកាស ខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០២៥; ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ; ឆាប់ចាប់ផ្តើមឡើងវិញនូវយន្តការ នៃកិច្ចប្រជុំរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាល វៀតណាម - កូរ៉េខាងជើងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស; ជំរុញការការជួបប្រាស្រ័យនិងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ សិល្បៈ កីឡា និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ។

លោកឯកអគ្គរដ្ឋទូត Ri Sung Guk បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមិទ្ធិផលសំខាន់ៗរបស់វៀតណាមក្នុងវិស័យជាច្រើន ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ; ជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត វៀតណាមនឹងសម្រេចបានដោយជោគជ័យនូវគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។;អះអាងថា ការបន្តជំរុញទំនាក់ទំនងកាន់តែរឹងមាំរវាងប្រទេសទាំងពីរគឺជាគោលជំហរខ្ជាប់ ខ្ជួនរបស់បក្ស និងរដ្ឋកូរ៉េខាងជើង; អះអាងថា ក្នុងអាណត្តិបេសកកម្មការទូតនៅវៀតណាម លោកនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍទំនាក់ទំនងមិត្តភាពប្រពៃណីរវាងកូរ៉េខាងជើងនិងវៀតណាមនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ