នាយករដ្ឋមន្ត្រីលីប៊ីបានព្រមានរលកអន្តោប្រវេសន៍ហូរចូលអឺរ៉ុប

(VOVWORLD) - ក្នុងកិច្ចសំភាសន៍ជាមួយការសែត Corriere della Sera របស់អ៊ីតាលីនាថ្ងៃទី ១៥ ខែ មេសា នាយករដ្ឋមន្ត្រីលីប៊ីលោក Fayez al-Sarraj បានព្រមានថាតាមការរំពឹងទុកជនអន្តោប្រវេសន៍ប្រហែល ៨០០.០០០ នាក់នឹងហូរចូល អ៊ីតាលីនិងអឺរ៉ុបសំដៅរួចផុតពីការជម្លោះកំពុងកើតឡើងនៅលីប៊ី។

លោក Fayez al-Sarraj បានចាត់ទុកថាភាគីនានាត្រូវធ្វើសកម្មភាពអ្វីៗមួតយបាន ឆាប់រហ័សដោយសារស្ថានភាពកាន់តែធ្ងន់ធ្ងរនៅប្រទេសលីប៊ីអាចធ្វើអោយជនអន្តោប្រវេសន៍ប្រហែល ៨០០.០០០ នាក់ហូរចូលអ៊ីតាលីនិងអឺរ៉ុប។ លោក al-Sarraj បានព្រមានថា ក្នុងចំណោមជនអន្តោប្រវេសន៍នេះនឹងមានឧក្រិដ្ឋជននិងមុខសញ្ញាភេរវជនដែលមានទំនាក់ទំនងជាមួយអង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស(IS)ផងដែរជ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ