នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុង​ Hai Phong

(VOV) – ដើម្បីត្រៀមរៀបចំឲ្យសម័យប្រធុំលើកទី​ ៣​ រដ្ឋសភាវៀតណាម នីតិកាលទី ១៣ 
នាព្រឹកថ្ងៃទី ១៦ ឧសភា នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung រួមជាមួយគណៈ
ប្រតិភូ សមាជិកសភាទីក្រុង Hai Phong បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតស្រុក Thuy
Nguyen។ នៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានឆ្លើយផ្ទាល់បណ្ដាញាតិរបស់
អ្នកបោះឆ្នោត ដែលទាក់ទិនដល់ស្ថានភាពលំបាកនៃអង្គភាពអាជីវកម្មក្នុងកាលៈទេសៈ
រាំងស្កាត់អតិផរណា រិតត្បិតហិរញវត្ថុនិងការវិនិយោគទស្សនៈប្រមូលផ្តុំដោះស្រាយបណ្ហា
សង្គមមួយចំនួន។ នាយករដ្ឋមន្ត្រីបានឲ្យដឹងថា៖រដ្ឋាភិបាលកំពុងស្រាវជ្រាវបណ្ដា
គោលនយោបាយជាក់ស្តែង ដើម្បីឧបត្ថម្ភអ្នកនេសាទ អនុវត្តយ៉ាងសកម្មការធើ្វវិសោធន
កម្ម បំពេញបន្ថែមនិងសុក្រិតច្បាប់ ដីធ្លី ដើម្បីសមស្រប់នឹងការពិតជាក់ស្តែង។ នាយករដ្ឋមន្ត្រីបានក្រើនរំលឹកថា៖ ក្នុងការកសាងជនបទថ្មី ប្រការសំខាន់ជាដើមដំបូងគឺ ការរៀបចំផែនការត្រូវតភ្ជាប់ពីឃុំ ដល់ស្រុក ដល់ខេត្តនិងត្រូវធ្វើតុល្យភាពប្រភពធនធាន
វិនិយោគឲ្យសមស្រប់ និងការពារបរិស្ថាន៕

នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុង​ Hai Phong  - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung រួមជាមួយគណៈប្រតិភូ សមាជិកសភាទីក្រុង Hai Phong បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតស្រុក Thuy Nguyen។ (Image: VOV online)


ប្រតិកម្មទៅវិញ

ផ្សេងៗ