នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង

(VOV) – នារសៀលថ្ងៃទី ២៩ មិនា នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung និង
លោកជំទាវរួមជាមួយគណៈប្រតិភូរដ្ឋាភិបាលវៀតណាម ចាកចេញពីរដ្ឋធានី Seoul ត្រឡប់មកប្រទេសវិញ បញ្ចប់ដំណើរចូលរួមសន្និសីទកំពូលសន្តិសុខនុយក្លេអែរលើក
ទី ២ និងដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង ប្រកបដោយជោគជ័យ។ក្នុង
ឱកាសនេះ ភាគីទាំង២បាននាំ ចេញសេចក្តីប្រកាសរួម ដែលអះអាងការឯកភាពបន្ត
រក្សារនិងបង្កើនបណ្ដាដំណើរ ទស្សនកិច្ច រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំង២ អភិវឌ្ឍន៍បណ្ដាយុន្តការចរចារដោយ ឥតឈប់ឈរ ក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិ
ការជាក់ស្តែង រវាងបណ្ដាស្ថាប័នការទូតនានា សន្តិសុខ ការពារប្រទេសនៃប្រទេស
ទាំង២ ឲ្យខ្លាំងក្លាថែមទៀត។ ភាគីទាំង២បានអះអាង ឡើងវិញនូវ ការប្តេជ្ញាចិត្តសំរេច
គោលដៅនាំតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២០ ពាន់ លានដុល្លាអាមេរិក
មុនឆ្នាំ ២០១៥ និងឆ្ពោះទៅគោលដៅទទួលបាន ៣០ ពាន់លានដុល្លាអាមេរិកក្នុង
រយៈពេលខាងមុខ។ ភាគីទាំង២បានប្រកាស នឹងចាប់ផ្តើម ជួបចរចារកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរី (FTA) ទ្វេភាគីវៀតណាម – កូរ៉េខាងត្បូង។ ភាគីទាំង២វាយតំលៃ
ខ្ពស់ចំពោះ ការដែល វៀតណាមបន្តស្រាវជ្រាវប្រើប្រាសថាមពលនុយក្លេអែរដោយ
សន្តិភាព សំដៅកសាងហេដ្ឋារចណាសម្ព័ន្ធឧស្សារហកម្ម សន្តិសុខ ថាមពលទប់
ទលនឹងការប្រែប្រួលអាកាសធាតុ និងឯកភាពសហសប្រតិបត្តិការស្រាវជ្រាវ អំពី
ការអភិវឌ្ឍន៍អគ្គីសនីនុយក្លេអែររបស់វៀតណាម។ ភាគីទាំង២បានព្រមព្រៀងរួម
ជាមួយទីភ្នាក់ងារថាមលមរមាណូអន្តរជាតិ (IAEA) ស្រាវជ្រាវគំរោងការណ៍សាក
ពិសោធន៍ ស្តីពីការប្រើប្រាសប្រព័ន្ធកំណត់ប្រភពវិទ្យុសកម្មនៅវៀតណាម។ 


នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង  - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានធ្វើអធិបតីការ ក្នុងផ្លាស់ប្តូរតុមូលជាមួយថ្នាក់ដឹកនាំមកពីសម្ព័ន្ធក្រុមហ៊ូន វិទ្យាស្ថានស្រាវជ្រាវ អង្គការសេដ្ឋកិច្ចជួរមុខរបស់កូរ៉េខាងត្បូង
(Image: Chinhphu.vn)

ភាគីទាំង២បានសំដែងនូវព្រួយបារម្ភចំពោះ សេចក្តីប្រកាស នាថ្ងៃទី ១៦ មិនា ឆ្នាំ
២០១២ របស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ស្តីពីផែនការបង្ហោះ
ផ្កាយរណប និងសង្កត់ធ្ងន់ដល់ការចាំបាច់របស់ការ ប្រតិបត្តតាម សេចក្តីសំរេចចិត្ត
ទាក់ទិននានារបស់ ក្រុមប្រឹក្សារសន្តិសុខអង្គការសហប្រជាជាតិ។ មុននោះ នាយក
រដ្ឋមន្ត្រី Nguyen Tan Dung បានជួបចរចារជាមួយ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Kim
Hwang-sik ។ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបានអះអាងបន្តចិត្តទុក វៀតណាមគឺដៃគូរ
ស្នូល លើវិស័យកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍និងវិនិយោគ។ នាយករដ្ឋមន្ត្រីទាំង២
រូបក៏បានឯកភាពយកចិត្តទុកដាក់ដល់ការផ្តល់ជំនួយឲ្យសហគមន៍អាណិកជននៃ
ប្រទេសទាំង២។ 

នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង  - ảnh 2
នាយករដ្ឋមន្ត្រី Nguyen Tan Dung ផ្លាស់ប្តូរជាមួយថា្នក់ដឹកនាំអង្គការសហប្រជាជាតិកូរ៉េខាងត្បូង
(Image: Chinhphu.vn)

នាព្រឹកថ្ងៃដ៏ដែរ នៅរដ្ឋនាជី Seoul នាយករដ្ឋមន្ត្រី Nguyen Tan Dung បានធ្វើអធិបតីការ ក្នុងផ្លាស់ប្តូរតុមូលជាមួយថ្នាក់ដឹកនាំមកពីសម្ព័ន្ធក្រុមហ៊ូន វិទ្យាស្ថានស្រាវជ្រាវអង្គការ
សេដ្ឋកិច្ចជួរមុខរបស់កូរ៉េខាងត្បូង ចំនួន ៥០ ស្តីពី ប្រធានបទ “ការបង្កើនដៃគូរសេដ្ឋ
កិច្ចដើម្បីការអភិវឌ្ឍន៍បៃតងនិងចេរីភាព”។ ថ្លែមតិនៅទីនេះ នាយករដ្ឋមន្ត្រី Nguyen
Tan Dung បានអះអាងថា៖“ វៀតណាមគឺជាសមាជិកមានការទទួលខុសត្រូវរបស់
WTO ទន្ទឹមនឹងនោះ គឺជាដៃគូរយុទ្ធសាស្រ្តជាមួយកូរ៉េខាងត្បូង។យើងខ្ញុំជានិច្ចកាល
យកចិត្តទុកដាក់និងគាំទ្របណ្ដាអង្គភាពអាជីវកម្មកូរ៉េខាងត្បូងនិងមានគោលបំណង
ចង់ឲ្យបណ្ដាអង្គភាពអាជីវកម្មកូរ៉េខាងត្បូង បន្តបង្កើនការវិនិយោគ សហប្រតិបត្តិការ
សេដ្ឋកិច្ចជាមួយវៀតណាម ជាពិសេសលើវិស័យ​ហេដ្ឋារចណាសម្ព័ន្ធ បច្ចេកវិទ្យាខ្ពស់
ថាមពល វិស័យកំណើនបៃតង។ល។រដ្ឋាភិបាលវៀតណាមនឹងបន្តកែលំអរបរិយាកាស
វិនិយោគអជីវកម្ម ក្នុងនោះ ប្រមូលប្តុំ ទៅលើអទិភាពអនុវត្តគោលដៅស្ថិរភាពម៉ាក្រូ
សេដ្ឋកិច្ច ប្រកបដោយមានប្រសិទ្ធភាព។


នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង  - ảnh 3
នាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបជាមួយប្រធានថនាគានាំនាំចេញនាំចូលកូរ៉េខាងត្បូង
(Image: Chinhphu.vn)

ក្នុងឱកាសនេះ​ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានធ្វើជាស្សិណសាកី្ស ក្នុងពិធី អង្គភាពអាជីវកម្ម នៃប្រទេសទាំង២ ចុះហេត្ថាលេខាលើ បណ្ដាការព្រមព្រៀង
សហប្រតិបត្តិការលើវិស័យ នានា ក៏ដូចជា ការវិនិយោគរោងចក្រអគ្គីសនី ផលរ៉ែ
អប់រំ បណ្តុះបណ្ដាល៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ