នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បញ្ចាប់ដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង

នាយប់ថ្ងៃទី ២៩ មិនា នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung និងលោកជំទាវ រួមជាមួយគណៈប្រតិភូរដ្ឋាភិបាលវៀតណាមបានអញ្ជើញវិលត្រឡប់មកដល់រដ្ឋធានី
ហាណូយវិញបញ្ចាប់ដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូងនិងចូលរួមសន្និសីទ
កំពូល សន្តិសុខនុយក្លេអែរលើកទី ២ ប្រកបដោយជោគជ័យ។ ដំណើរទស្សនកិច្ចនៅ
បរទេសលើកនេះរបស់នាយករដ្ឋ មន្ត្រី Nguyen Tan Dung មិនត្រឹមតែអះអាងជាមួយ
សកលលោក អំពីគោលនយោបាយមុនក៏ដូច ក្រោយរបស់វៀតណាម ក្នុងការប្រើ
ប្រាសថាមពលនុយក្លេអែរ ដើម្បីគោលដៅសន្តិភាព ប៉ុណ្ណោះទេ ថែមទាំងបង្ហាញ
ច្បាស់ថា៖ វៀតណាមគឺជាសមាជិកមានការទទួលខុសត្រូវ ម្ចាស់ការ និងសកម្មរួម
វិភាគទានចូលក្នុងការខំប្រឹងប្រែងដោះស្រាយបញ្ហាមួយចំនួនដែលសហគមន៍អន្តរ
ជាតិយកចិត្តទុកដាក់ដូចគ្នា។ ដំណើរទស្សនកិច្ចនេះនៅរួមចំណែករិតបន្ទឹងចំណង
មិត្តភាព ជំរុញទំនាក់ទំនងដៃគូរ សហប្រតិបត្តិការ យុទ្ធសាស្ត្រ វៀតណាម – កូរ៉េ
ខាងត្បូងលើគ្រប់វិស័យកាន់តែមានប្រសិទ្ធភាពថែមទៀត។បន្ទាប់ពីផ្នែកព័ត៌មាន
វិទ្យុសំលេងវៀតណាមមានអត្ថបទសរសេរអំពីបណ្ដា សកម្មភាពសំខាន់របស់នាយក
រដ្ឋមន្ត្រី Nguyen Tan Dung​ ក្នុងដំណើរទស្សនកិច្ចនេះ។ សូមអញ្ជើញលោកអ្នកនាង
រងចាំស្តាប់៕

នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បញ្ចាប់ដំណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung និងនាយករដ្ដមន្ត្រីកូរ៉េខាងត្បូង Kim Hwang-sik
(Image: TTXVN)


ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ